ប្រទះឃើញសាកសព បុរសម្នាក់អណ្តែតទឹក ហើមស្អុយមិនទាន់ ស្គាល់អត្តសញ្ញាណ នៅក្រុងបាវិត

ស្វាយរៀង៖ ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកស្រះ ហើមស្អុយបង្ក ឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៨:១៥នាទីព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកធំមួយ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ហាយផាតឡែន ដែរកំពុងស្ថាបនា នៅក្នុងភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង។

បើតាមសមត្ថកិច្ច នគរបាល សង្កាត់ចក្រម្ទេស បានឲ្យដឹងថា៖ ដោយទទួលបានពត័មាន ពីប្រជាពលរដ្ឋថា មានសាកសព អណ្តែតទឹក លោកក៏បានដឹកនាំកម្លាំង នគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ចូលរួម និងមន្ត្រីជំនាញ ស្នងការដ្ឋាននគបាលខេត្ត និងគ្រូពេទ្យខេត្ត មកពិនិត្យសាកសព ដើម្បីចុះមក ពិនិត្យសាកសព។

ក្រោយពីពិនិត្យ សាកសពរួចមក សមត្ថកិច្ចពុំបាន រកឃើញស្លាកស្នាមអ្វីគួរឲ្យសង្សយ័ថា ជាអំពើឃាត្តកម្មនោះទេ ទើបសណ្ឋានថា ជាករណីលង់ទឹក ស្លាប់ដោយខ្លួនឯង ប្រហែលជាលង់ ២ទៅ៣ថ្ងៃមកហើយ។ហើយសាកសពដែលស្លាប់អណ្តែតទឹកនេះគឺពុំទាន់ស្គាល់ អត្តសញ្ញាណនោះឡើយ ដោយសភាពសព ហើមមានធុមក្លិនស្អុយ ហើយនិងមិនដឹងថា ជាជនជាតិអ្វីច្បាស់ នោះដែរគឺមាន ស្លៀកពាក់អាវពណ៌ស ខោពណ៌ខ្មៅ ហោប៉ៅ៦ ស្បែកជើងពណ៌ក្រម៉ៅ កំពស់ប្រហែល ១ម៉ែត្រ៧០ជាង។ ហើយសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវតាម ក្រុមហ៊ុន រោងចក្រ ក៏គ្មានបាត់សមាជិក នោះដែរ។

ចំនែកសាកសព បុរសខាងលើ ត្រូវមន្ត្រីជំនាញ ប្រគល់សាកសព ឲ្យទៅខាងប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ប៉ុន្តែសភាពសព ហើមស្អុយ និងមានធុមក្លិន ហើយនោះក៏បាន ប្រគល់ឲ្យទៅ ខាងតាអាចារ្យ យកទៅកប់នៅក្នុង វត្តសុវណ្ណារាម ដែលនៅជិតទីនោះ ទៅដើម្បីរងចាំ សាច់ញាតិមករក។

បើតាមមហាជនវិញបានដាក់ការសង្ស័យថា ជាអំពើឃាត្តកម្ម សំលាប់ហើយ យកសពទៅ ទំលាក់ទឹកបំបិទ ភស្ត័តាង។ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត ចំពោះករណីខាងលើនេះ ថាតើបណ្តាលមក ពីអ្វីអោយពិតប្រាកដ។

ប្រទះឃើញសាកសព បុរសម្នាក់អណ្តែតទឹក ហើមស្អុយមិនទាន់ ស្គាល់អត្តសញ្ញាណ នៅក្រុងបាវិត

ប្រទះឃើញសាកសព បុរសម្នាក់អណ្តែតទឹក ហើមស្អុយមិនទាន់ ស្គាល់អត្តសញ្ញាណ នៅក្រុងបាវិត