លើខ្សែភ្លើងចេញ កាន់ចំតំណរ ឆក់ស្លាប់

កណ្តាលៈ បុរសពីរនាក់ នាំគ្នាសែងគ្រែ ចូលក្រោមផ្ទះ ទើសខ្សែភ្លើង កាន់លើកចេញ ត្រូវតំណរខ្សែភ្លើងឆក់ បណ្តាលឲ្យរង របួសធ្ងន់ ក្រុមបញ្ជូនទៅដល់ ពាក់កណ្តាលផ្លូវ ដាច់ខ្យល់ស្លាប់ តែម្តង ហេតុការនេះកើតឡើង កាលពីវេលា ម៉ោង២០និង៤០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រុង នាង ភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិ បាននាំគ្នាផឹកស្រា នៅខាងមុខផ្ទះបងថ្លៃ ជនរងគ្រោះ លុះពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាសែងគ្រែ ចូល ក្រោមផ្ទះបងថ្លៃរក កន្លែងភ្លឺពេលសែង ចូលនោះបានទាក់ខ្សែភ្លើង ជនរងគ្រោះក៏ដាក់គ្រែ សិនរួចអោនកាន់ខ្សែភ្លើង លើចេញ ស្រាប់តែកាន់ ប៉ះចំតំណរ បណ្តាលឲ្យឆក់ រងរបួសធ្ងន់ ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ប៉ុន្តែមិនទាន់ដល់មន្ទីរពេទ្យ ផងជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែ ម្តងទៅ រួចដឹកត្រឡប់មកផ្ទះវិញ និងជម្រាបឲ្យ នគរបាល ចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជា ត្រូវចរន្ត អគ្គិសនី ឆក់ស្លាប់ប្រាកដមែន ៕

លើខ្សែភ្លើងចេញ កាន់ចំតំណរ ឆក់ស្លាប់

លើខ្សែភ្លើងចេញ កាន់ចំតំណរ ឆក់ស្លាប់