មាន​បញ្ហា​នឹង​រោគ​ផ្សិត​មែន​ទេ​? គួរតែ​ឈប់​ញ៉ាំ អាហារ​ទាំងនេះ​សិន​ទៅ​

មាន​បញ្ហា​នឹង​រោគ​ផ្សិត​មែន​ទេ​? គួរតែ​ឈប់​ញ៉ាំ អាហារ​ទាំងនេះ​សិន​ទៅ​

​រាល់​ការរំខាន ដល់​សុខភាព​ទាំងឡាយ បូករួម​នឹង​មជ្ឈដ្ឋាន បាក់តេរី​ធម្មតា​ក្នុង​ទ្វារមាស អាច​ជា​ហេតុ​នាំ​ឲ្យ​លូតលាស់ មេរោគ​ផ្សិត​ច្រើន​ហួស​បាន ហើយ​ករណី​ចំណីអាហារ ដែល​អ្នក​ទទួល​ទាន ក៏​រួម​ចំ​ណែ​ក្នុង​រឿង​នេះ​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក ចេះ​តែ​មាន​បញ្ហា​កើតរោគ​ផ្សិត ម្តង​ហើយ​ម្តងទៀត អ្នក​គួរតែ​កាត់បន្ថយ អាហារ​ដូចខាងក្រោម​នេះ​សិន​ទៅ​។​

កា​បូ​អ៊ី​ដ្រាត​កែច្នៃ​
ការ​ញ៉ាំ​អាហារ​ប្រភេទ​កាបូ​អ៊ី​ដ្រាត​កែច្នៃ ដូចជា នំ​បុ័ង​ស វា​ពិតជា​អាចបង្កើត ជា​មជ្ឈដ្ឋាន​យ៉ាង​ល្អ​សម្រាប់​មេរោគ​ផ្សិត និង​ប្រឈម​កាន់តែខ្លាំង នឹង​ការបង្ក​រោគ​ផ្សិត​តែម្តង​។ ជាមួយគ្នានេះដែរ អ្នក​ក៏​គួរ​ចៀសវាង កាបូ​អ៊ី​ដ្រាត​កែច្នៃ​ផ្សេងទៀត ដូចជា ផា​ស្តា ជាដើម​។

ស្ករ​
ការ​ញ៉ាំ​របស់​ផ្អែម​ពេក ក៏​នាំឲ្យ​មាន​ការ​ផលិតមេរោគ​ផ្សិត​បានដែរ​។ នេះ​ដោយសារ​តែ​មេរោគ​ផ្សិត​ប្រភេទ Candida រស់​បាន​ដោយ​សារជាតិ​ផ្អែម ដូច្នេះ របប​អាហារ​សម្បូរ​ជាតិ​ផ្អែម នឹង​បង្កើតបាន​ជា​មជ្ឈដ្ឋាន សម្រាប់​វា​រស់នៅ​កាន់តែ​ស្រួល​។ ដូច្នេះ ចូរ​ចៀសវាង​របស់​ផ្អែម​ដូចជា ស្ករ​គ្រាប់ សូកូឡា និង​ការ៉េម​។ ចេក និង​ទទឹម ក៏​សម្បូរ​ជាតិ​ស្ករ​ប្រភេទ Fructose ខ្ពស់​ដែរ​។

​គ្រឿង​ស្រវឹង​
ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ព្រោះ​វា​ក៏​ជួយ​ជំរុញ ដល់​ការលូតលាស់​មេរោគ​ផ្សិត​ដែរ​។ គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ដូចជា ស្រា​បៀរ ឬ​ស្រា​សុទ្ធតែ​មាន​ជាតិ​ផ្សិត​ខ្ពស់​។ នៅ​ពេល​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ជាតិ​ផ្សិត​នោះ នឹង​បឺត​ស្រូប​ចូលទៅក្នុង​សរសៃឈាម និង​ធ្វើឲ្យ​អាការៈរោគ​ផ្សិត​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។

ខ្លាញ់​ប្រភេទ Saturated Fats
ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​នេះ​ច្រើនពេក អាច​រំខាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ ដូច្នេះ វា​នឹង​ងាយ​ឆ្លង​រោគ​ផ្សិត​ខ្លាំងណាស់​។ ដូច្នេះ ចូរ​ព្យាយាម​លុបបំបាត់ ប្រភព​នៃ​ខ្លាញ់​ប្រភេទ​នេះ ដូចជា អាហារ​ធ្វើ​ពី​ទឹកដោះគោ សាច់​កែច្នៃ ប័រ និង​ឈឺ​ស​ជា​ដើម​។ អ្នក​ក៏​អាច​ជំនួស​អាហារ​ទាំងនេះ​មកជា គ្រាប់​ធញ្ញជាតិ និង​ត្រី​សាល​ម៉ុន ឬ​ធូ​ណាវិញ ព្រោះ​វា​សម្បូរ​ទៅដោយ ជាតិ​ខ្លាញ់​អូ​មេហ្គា​បី និង​ប្រាំមួយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។