បឹងកេតអង្គរ អាចយក៣ពិន្ទុ បន្ថែមពីCMAC បានអត់ល្ងាចនេះ?

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម លំដាប់បាតតារាង ២ប្រកួតជាប់គ្នា រួចមក នៅល្ងាចនេះ ក្រុមបឹងកេតអង្គរ នឹងត្រូវធ្វើការប្រកួត ជាមួយក្រុមមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា (CMAC) វិញម្ដង ដើម្បីប្រជែងយក ៣ពិន្ទុរៀងៗខ្លួន នៅក្នុងជំនួបជើងទី១ នៃពានរង្វាន់ បាល់ទាត់លីក កំពូលកម្ពុជា ឆ្នាំ២០១៦នេះ ។

បច្ចុប្បន្នក្រុមបឹងកេត កំពុងឈរចំណាត់ថ្នាក់ លេខ២ ក្នុងតារាង ដោយកាន់ ៦ពិន្ទុក្នុងដៃ ដែលរកបានពី ជ័យជម្នះលើក្រុម អាស៊ីអឺរ៉ុប និងក្រុមវេស្ទើន ។ ចំណែកក្រុម CMAC ឆ្លងផុត ២ប្រកួតដូចគ្នា ឈ្នះ១ និងចាញ់១ ទទួលបាន ៣ពិន្ទុ កំពុងឈរ លេខរៀងទី៥ បន្ទាប់ពីក្រុមការពារ តំណែងជើងឯក ភ្នំពេញក្រោន ដែលទើបរកបាន ៤ពិន្ទុនោះ ។

ជំនួបល្ងាចនេះ គេមិនសង្ឃឹមថា  CMAC អាចទប់ទល់ ក្រុមបឹងកេតអង្គរ បានឡើយ ព្រោះបឹងកេត សម្បូរទៅដោយ កីឡាករល្អ រួមមានខ្សែប្រយុទ្ធ កំពុងតែល្បីឈ្មោះ ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, អ្នកចាំទី ស៊ូ យ៉ាទី និងកីឡាករបរទេសល្អៗ ៤រូបទៀត ដែលជាកម្លាំងដ៏រឹងមាំ ដើម្បីទម្លុះសំណាញ់ទី គូប្រកួត ស្វែងរកជ័យជម្នះ រួមទាំងការប្រកួត ជាមួយក្រុម CMAC ល្ងាចនេះផងដែរ ។

ប៉ុន្ដែយ៉ាងណា គេក៏មិនភ្លេចដែរថា កាលពីសប្ដាហ៍មុន ក្រុម CMAC បានលត់ក្រុម អាស៊ីអឺរ៉ុប ៥-១ ខណៈដែលជំនួបបើកឆាក រដូវកាលថ្មីនេះ ក្រុមបឹងកេត បានយកឈ្នះក្រុម អាស៊ីអឺរ៉ុប ទាំងពិបាកក្នុង លទ្ធផល ៣-២ ដូច្នេះជំនួបរវាងក្រុម CMAC និងក្រុមបឹងកេតអង្គរ នៅលើទីលាន ពហុកីឡាដ្ឋានជាតិ ល្ងាចនេះ គេនៅតែមិនអាច ទស្សន៍ទាយ ទុកមុនបានដដែល ។ ចាំមើលតើ បឹងកេត អាចដណ្ដើម ៣ពិន្ទុបន្ថែមពីក្រុម CMAC បានទេល្ងាចនេះ?

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម CMAC និងក្រុមបឹងកេតអង្គរនេះ នឹងចាប់ផ្ដើមនៅ វេលាម៉ោង ៦ល្ងាចនេះ ដោយនឹងមានការ ផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV-News ។ ដោយឡែកថ្ងៃស្អែក គឺមាន ២ប្រកួតទៀត រួមមានអាស៊ីអឺរ៉ុប ប៉ះក្រុម Cambodian Tiger និងក្រុមណាហ្គាវើល ជួបក្រុមការពារ តំណែងជើងឯក ភ្នំពេញក្រោន ដែលការប្រកួត ២គូនេះ នឹងធ្វើឡើងនៅលើ ទីលានពហុកីឡដ្ឋាន ជាតិតែមួយគត់ ៕

បឹងកេតអង្គរ អាចយក៣ពិន្ទុ បន្ថែមពីCMAC បានអត់ល្ងាចនេះ?

បឹងកេតអង្គរ អាចយក៣ពិន្ទុ បន្ថែមពីCMAC បានអត់ល្ងាចនេះ?

បឹងកេតអង្គរ អាចយក៣ពិន្ទុ បន្ថែមពីCMAC បានអត់ល្ងាចនេះ?