រថយន្ដកាមីរី រេចង្កូតបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូ បាក់ជើងម្ខាងរងរបួសធ្ងន់

ព្រះវិហារ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើកំណាត់ផ្លូវជាតិ លេខ២១៣ ចន្លោះគីឡូម៉ែតលេខ ១១និង១២ បណ្ដាលមកពីរថយន្ដ កាមីរីសេរីឆ្នាំ៩០ ពណ៌ស គ្មានស្លាកលេខ បានរេចង្កូតទៅបុក ម៉ូតូវីវាកំពុងធ្វើដំណើរ បញ្ជ្រាសទិសគ្នា ចំមួយទំហឹង បណ្ដាលឲអ្នកបើកម៉ូតូ រងរបួសបាក់ជើងស្ដាំ និងរងរបួសក្បាល កាលពីវេលាម៉ោង ១៧:៣៦នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

លោកសាយដេតអធិការស្រុករវៀងបានឲដឹងថា នៅថ្ងៃកើតហេតុខាងលើមានរថយន្ដ ការមីរីឆ្នាំ៩០ ពណ៌សមួយគ្រឿង គ្មានស្លាកលេខ និងអត្តសញ្ញាណ ធ្វើដំណើរតាមផ្លូវស្រុករវៀង ពីត្បូងទៅលិច បានរេចង្កូតទៅបុក ម៉ូតូវីវ៉ាពណ៌ខ្មៅ មួយគ្រឿង បើកបរដោយ ឈ្មោះ លិម នី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ បណ្ដាលឲបាក់ជើង ខាងស្ដាំនិង រងរបួសក្បាល យ៉ាងដំណំ ត្រូវបានរថយន្ដ សាមុយស្រុករវៀង បញ្ជូនទៅមន្ទីពេទ្យ ខេត្តសៀមរាបភ្លាមៗ នោះដែរ។  

ខណៈពេលកើត ហេតុនោះ រថយន្ដបង្កខាងលើ បានបើករត់គិច ត្រូវបានកំលាំងអធិការស្រុករវៀង ចុះតាមដានរក រថយន្ដបង្កឃើញ នៅចំនុចត្រពាំងផ្ចឹក ក្នុងភូមិឃុំកើត ហេតុខាងលើ ហើយម្ចាស់រថយន្ដ បានគាស់ស្លាកលេខ និងអត្តសញ្ញាណផ្សេងៗ យកទៅអស់ ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅតែ រថយន្ដនៅក្នុងព្រៃ ចំណែករថយន្ដបាន បញ្ជូនទៅរក្សាទុកនៅ អធិការស្រុករវៀង ដើម្បីតាមដានបន្ត។

រថយន្ដកាមីរី រេចង្កូតបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូ បាក់ជើងម្ខាងរងរបួសធ្ងន់
រថយន្ដកាមីរី រេចង្កូតបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូ បាក់ជើងម្ខាងរងរបួសធ្ងន់
រថយន្ដកាមីរី រេចង្កូតបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូ បាក់ជើងម្ខាងរងរបួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត