ក្មេង​ស្ទាវ​ស្រី​ ២​ក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ ដេញ​វាយ​គ្នា​ តាម​ដងផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​ស្រី​២​ក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​តាម​ ដងផ្លូវ​ផ្អើល​អ្នកដំណើរ ត្រូវ​បាន​កម្លាំង​នគ​បាល​ឃាត់ខ្លួន ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៦​ត្រង់​ចំណុច ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

កម្លាំង​នគ​បាល​ខេត្ត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ស្រី​២ ក្រុម​ដែល​ត្រូវ​ឃាត់ខ្លួន​៤​នាក់​គឺ​មាន​ក្មេង​ស្រី​១​ក្រុម​មានឈ្មោះ ម៉ា​រ៉ា អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​/​សង្កាត់​ កំពង់ស្វាយ​ក្រុង​សិរិ​សោភ័ណ​និង​ បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​៣​គ្រឿង ​មាន​គ្នា​៣​ទៅ​៤​នាក់​ បាន​ជិះ​ធ្វើ​សកម្មភាព​ ដេញ​វាយ និង​ដេញ​ធាក់​ ទៅ​ក្មេង​ស្រី​១​ក្រុម​ទៀត​ឈ្មោះ លុ​ច ស្រី​ណេ​រ អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​ក្បាលស្ពាន ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ និង​បក្ខពួក​ម្នាក់​ទៀត​ ដែល​ជិះ​ម៉ូតូ​១​គ្រឿង​។

ដែល​ធ្វើ​សកម្មភាព​ដេញ​វ៉ៃ និង​ដេញ​ធាក់​គឺ​ពី​ចំណុច​ផ្សា​រាត្រី​តាម​ដងផ្លូវ​រហូត​ដល់​រង្វង់​មូល​ ស្រី​គ្រប់លក្ខណ៍ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​ម​៤​នាក់ និង​ម៉ូតូ​២​គ្រឿង​។ កម្លាំង​នគ​បាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ក្មេង​ស្ទាវ​ស្រី​៤​នាក់​ដែល​ធ្វើ​សកម្មភាព​ដេញ​វាយ​ គ្នា​តាម​ដងផ្លូវ​បង្ក​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​យក​ទៅ​ ធ្វើការ​អប់រំ​ណែនាំ​។​

លុះ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៦​ បាន​ឲ្យ​ឪពុក​ម្តាយ​ ធ្វើ​កិច្ចសន្យា​ណែនាំ​ ព្រមទាំង​អប់រំ​បន្ត​ បើ​មាន​ថ្ងៃក្រោយ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ក្មេង​ស្ទាវ​ស្រី​ ២​ក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ ដេញ​វាយ​គ្នា​ តាម​ដងផ្លូវ
ក្មេង​ស្ទាវ​ស្រី​ ២​ក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ ដេញ​វាយ​គ្នា​ តាម​ដងផ្លូវ
ក្មេង​ស្ទាវ​ស្រី​ ២​ក្រុម​ មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ ដេញ​វាយ​គ្នា​ តាម​ដងផ្លូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត