យុវជន​ម្នាក់​ត្រូវចោរ ២ នាក់​វាយ និង ភ្ជង់​ប្លន់​យក​ម៉ូតូ Scoopy បានសម្រេច​

6 Videos

 ភ្នំពេញ : យុវជន​ម្នាក់​ត្រូវ​ជនសង្ស័យ ២ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​វាយ និង ភ្ជង់​ប្លន់​យក​ម៉ូតូ​ Scoopy បានសម្រេច រួច​គេចខ្លួន ​បាត់ស្រមោល ។  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ នឹង​៥០ នាទី​យប់​ថ្ងៃទី ១ ខែ​មិនា ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​តាម​បណ្តោយ​ផ្លូវ​លេខ ៥៩២ កែង​នឹង​ផ្លូវ ៣២៧ ស្ថិតក្នុង​សង្កាត់​បឹងកក ២ ខណ្ឌទួលគោក ។​ ​ជនរងគ្រោះ​មានឈ្មោះ ស៊ន ពិសិដ្ឋ អាយុ ២១ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​សែន​សុខ ៣ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ។​

យុវជន​ម្នាក់​ត្រូវចោរ ២ នាក់​វាយ និង ភ្ជង់​ប្លន់​យក​ម៉ូតូ Scoopy បានសម្រេច​

M88

បើតាម​សម្តី​រៀបរាប់​ពី​ជនរងគ្រោះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-5804 ចេញពី​លេង​ផ្ទះ​ម្តាយមីង​នៅ​ម្តុំ​ផ្សារ​ឌុយ​ម៉ិច ហើយ​បំណង​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ ៥៩២ ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ ២ នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មកពី​ក្រោយ​ដក​កាំភ្លើងខ្លី​វាយ​ពីក្រោយ និង បាន​ជិះ​ម៉ូតូ​មក​កាក់​ពីមុខ​អោយ​ឈប់ រួច​យក​កាំភ្លើង​ភ្ជង់​ក្បាល​គំរាម​បាញ់​តែម្តង ។

ប្រភព​បន្តថា​ ដោយសារតែ​តក់ស្លុត​ដោយ​ឃើញ​កាំភ្លើង និង ខ្លាច​ជនសង្ស័យ​បាញ់​ផង​នោះ រូបគេ​បាន​ផ្តួល​ម៉ូតូ​ចោលហើយ​រត់គេច​ចេញ ទុកឱកាសឱ្យ​ជនសង្ស័យ​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ ។​ ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពា​ក្ត​បណ្តឹង​នៅ​បុ​ស្តិ៍​នគរបាលរដ្ឋ​បាន​បឹងកក​ទី ២ ។

យុវជន​ម្នាក់​ត្រូវចោរ ២ នាក់​វាយ និង ភ្ជង់​ប្លន់​យក​ម៉ូតូ Scoopy បានសម្រេច​

ហេតុនេះបងប្អូបប្រជាពលរដ្ឋដែលមានម៉ូតូល្អៗ ទំនើបៗ សូមប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរ​ ជាពិសេស​នៅពេលយប់​ ព្រោះមួយរយៈចុងក្រេោយនេះ សកម្មភាពចោរប្លន់កើតមានជាច្រើនករណីស្ទើររាល់ថ្ថៃ… ៕

( ប្រភព : TV5 )