ល្ហុង អាច​ព្យាបាល ការ​ទល់លាមក​បាន​

ល្ហុង អាច​ព្យាបាល ការ​ទល់លាមក​បាន​

​បើសិន​ជា​អ្នក កំពុងតែ​ជួប​បញ្ហា​ទល់លាមក​មែន​នោះ មធ្យោបាយ​ដ៏​ងាយស្រួល គឺ​ការ​ញ៉ាំ​ល្ហុង​មួយ​ផ្លែ​ទៅ​។ ផ្លែឈើ​មួយ​នេះ សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ទឹក ដែល​អាច​ជួយ​បញ្ចេញ​កាក​សំណល់ និង​លាង​សម្អាត ពោះវៀនធំ​បាន​យ៉ាង​ល្អ​។ ជាមួយគ្នានេះដែរ ការ​ដែល​ទល់លាមក​យូរ អាច​បណ្តាលឲ្យមាន​បញ្ហា​ផ្សេងៗ​ច្រើន ដូចជា ហើម​ពោះ ក្រហាយ​ដើមទ្រូង និង​ក្រពះ​មិន​កិន​។ ការ​ញ៉ាំ​ល្ហុង អាច​ជួយ​ដោះស្រាយ​សញ្ញា​ទាំងនេះ​បាន​។

​ផ្លែ​ល្ហុង សម្បូរ​ទៅដោយ​អង់​ស៊ីម រំលាយ​អាហារ​បែប​ធម្មជាតិ មួយ​ប្រភេទ​ឈ្មោះ Papain ដែល​អាច​ជួយ​រាងកាយ​រំលាយ​អាហារ និង​ជំនួយ​ដល់​ការបញ្ចេញ កាក​សំណល់​ពី​រាងកាយ​ទៀតផង​។ វា​ក៏​ជួយ​បង្ការ​កុំឲ្យ​មាន ប្រូតេអ៊ីន​រំលាយ​អាហារ​ច្រើន ក្នុង​ពោះវៀន និង​ប្រព័ន្ធ​ទឹករងៃ​ដែរ​។ តាមពិត សារធាតុ Papin ដែល​យកចេញ​ពី​ល្ហុង ត្រូវបាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​បំប៉ន សម្រាប់​ព្យាបាល​បញ្ហា​ទល់​លាមក និង​បញ្ហា​រំលាយ​អាហា​រដែរ​។

ល្ហុង ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ របស់​ជាតិ​សរសៃ​ដែរ​។ គេ​ដឹងថា អាហារ​សម្បូរ​ជាតិ​សរសៃ នឹង​ជួយ​ប្រឆាំង​នឹង​ការ​ទល់លាមក ព្រមទាំង​បង្ការ ជំងឺមហារីក​ពោះវៀនធំ​ទៀត​។ តាមពិត ការ​សិក្សា​ដែល​ធ្វើ លើ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​មិន​កិន​រ៉ាំ​រៃ ជាមួយនឹង​ការបង្ក​រោគ នៅ​ផ្លូវ​ក្រពះ​ពោះវៀន​ទៀត​នោះ តែងមាន​រោគសញ្ញា​ទល់លាមក និង​ហើមពោះ ប៉ុន្តែ អា​ការៈនេះ បែរ​ជា​បាត់​ទៅ​វិញ ក្រោយ​ពី​ញ៉ាំ​ល្ហុង​បាន​ពីរ​ថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី04  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។