ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ខ្មោច​ចូល​និយាយ​ផ្តេសផ្តាស​រួច​ហើយ​បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្នុងឃ្លាំង​ស្តុក​អេ​ត​ចាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ​មីនា នៅ​ចំណុច​ផ្ទះ​លក់​អេ​ត​ចាយ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

បុរស​ដែល​ចង.ក​សម្លាប់​ខ្លួន​​ខាង​លើ​ ​​ឈ្មោះ​ ឌី ​អាយុប្រមាណ​៦០​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ។

សាក្សី​រស់នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​សុំ​លុយ​ម្ចាស់ផ្ទះ​ឃ្លាំង​អេ​ត​ចាយ​ចំនួន​២.០០០​រៀល ដើម្បី​ទៅ​ទិញ​ធូប​និង​ទៀន បន្ទាប់​មក​បាន​សុំ​បាយ​មួយ​ចាន​ និង​ស្រា​បៀរ​មួយ​កំប៉ុង​ យក​មក​អង្គុយ​ហូប​បាយ​រួច​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង​ថា ​ខ្លួន​នឹង​ចង.ក​សម្លាប់​ខ្លួន​ហើយ តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​នោះ​ទេ​ ។ ក្រោយមក​មួយសន្ទុះ​ស្រាប់​​តែ​ប្រទះ​ឃើញ​បុរស​រូប​នោះ​ចង.ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ដោយ​យក​ខ្សែភ្លើង​ចង.ក​​ភ្ជាប់​​នឹង​​មេដំបូល​សំ​យាប​រោង​នៅ​ក្នុង​បរិវេណ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ជួយ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​​​ចុះ​ធ្វើ​កោសល្យ​វិ​ច័យ​​បាន​បង្ហាញ​ឱ្យ​ឃើញ​​ថា បុរស​ខាង​លើ​​ពិតជា​ស្លាប់​ដោយសារ​ចង.ក​​ប្រាកដ​មែន  ​រួច​ក៏​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ជម្ពូ​វ័ន្ត​តាម​ប្រពៃណី ៕