លោក Pochettino បាននិយាយចំអក​ឲ្យ Arsenal នៅមុនពេល Spurs ប៉ះ​កាំ​ភ្លើង​ថ្ងៃ​​សៅរ៍​នេះ​

លោក Mauricio Pochettino អ្នក​ចាត់​ការ​ទូទៅ​​របស់ក្រុម Tottenham Hotspur បាន​ធ្វើ​ការព្រមាន​ដល់​លោក Arsene Wenger ថា​ ការ​មាន​បទ​ពិសោធ​​យ៉ាង​ច្រើន​របស់ក្រុម Arsenal នឹង​មិន​អាច​ជួយ​អ្វី​បានឡើយ​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League​។

coach-spurs-vs-arsenalក្រុមរ​បស់​លោក Pochettino នឹង​ធ្វើ​​ជា​ម្ចាស់ផ្ទះទទួល​ភ្ញៀវ​កាំ​ភ្លើង​​ធំនៅ​ថ្ងៃ​សៅរ៍នេះ ក្នុងការ​ប្រកួត​មួយ​ក្នុង​ចំណោមការ​ប្រកួត​ដ៏គួរ​ឲ្យចាប់​អារម្មណ៍​បំផុត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​តែ​​មួយ​​ក្នុង​ប៉ុន្មាន​​សត​វត្សរ៍​ចុង​ក្រោយ​នេះ​។ ខណៈ​ដែលក្រុម​​ឈរ​លេខ​២ Tottenham បច្ចុប្បន្ន កំពុង​តែ​ដេញ​តាមពីក្រោយក្រុមកំពុងនាំ​មុខ Leicester City ៣ពិន្ទុ និង​នាំ​មុខ​៣​ពិន្ទុ​ពី​លើក្រុម Arsenal ការ​ប្រជែង​រវាងក្រុម​ស្ថិតក្នុង​ទីក្រុងឡុងដ៍​ភាគ​ខាង​ជើង​តែមួយនៅពេលនេះ នឹង​​មាន​ឥទ្ធិពល​ដ៏សំខាន់​ទៅលើ​លទ្ធផលនៃ​ការ​ប្រជែង​ដណ្តើមពាន​របស់​ក្រុម​ទាំងពីរ​។ ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​ក្រោម​ក្រុម Arsenal ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយនេះ នៅទី​បំផុត ក្រុម Tottenham បាន​ស្ថិតក្នុង​​ទី​តាំង​ក្នុងការ​ឈរ​ពីលើ​វិញ ខណៈ​ដែលពួក​គេ​សម្លឹង​រកការ​ឈ្នះពាន​កំពូល​អង់​គ្លេស​ជាលើក​ទីមួយ​​បើគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​។

spurs-vs-arsenalក្រុម Arsenal ដែល​បាន​ឈ្នះពាន Premier League លើក​ចុងក្រោយ​កាលពីឆ្នាំ​២០១៤​នោះ គឺ​ជាក្រុម​តែ​មួយក្នុង​ចំណោមក្រុមកំពូល​តារាង​ទាំង​បី​ដែល​ជួប​ទាំង​ភាព​ការ​​ធ្លាក់​ចុះ និង​ឡើង​ទម្រង់លេង​ក្នុង​ប៉ុន្មាន​រដូវកាល​ថ្មី​ៗ​នេះ​។ ប៉ុន្តែ លោក Pochettino ដែល​ការ​មិនស្គាល់​ចាញ់​របស់ក្រុម​លោក​បាន​បញ្ចប់​ត្រឹម​៦​ប្រកួត​ក្នុងពេល​ចាញ់ក្រុម West Ham United ១-០ កាលពី​ថ្ងៃ​ពុធ បាន​ច្រាន​​ចំពោះ​ទ្រីស្តី​ថា បទ​ពិសោធ​អាច​នឹង​​​ក្លាយ​ជា​ចំណុច​កាត់​សេចក្តី ខណៈ​ដែលលោក​បាន​បង្ហាញ​ពីការ​រង​បរា​ជ័យ​ជាប់​ៗ​គ្នា​របស់ក្រុម Arsenal នៅពេល​ប្រកួត​ជាមួយ​នឹងក្រុម Manchester United និង Swansea City នៅ​សប្តាហ៍នេះ​។ លោក Pochettino បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​លំ​បាកក្នុង​ដឹង​ណាស់​។ ប្រសិន​បើពួកគេ​​មានកីឡាករ​ដែលមាន​ប្រៀបក្នុង​ការ​ឈ្នះពាន ចុះ​តើ​មានអ្វីកើតឡើង​នៅពេល​ប្រកួត​ជាមួយនឹងក្រុម Manchester United ឬ Swansea?​»​​។ ការ​ប្រកួត​​នេះ​នឹង​ចាប់​​ផ្តើមនៅម៉ោង​៧:៤៥​យប់​៕

ការ​ជួបគ្នា​៣លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំងពីរ

08.11.15 Arsenal 1-1 Tottenham
24.09.15 Tottenham 1-2 Arsenal
07.02.15 Tottenham 2-1 Arsenal