ស្រក់ទឹកមាត់ជាមួយ ឆ្អឹងជំនីជ្រូកអាំង

‪គ្រឿងផ្សំ‬‬
- ជំនីជ្រូក ១ គីឡូ ៨ខាំ- ខ្ទឹមសចិញ្ច្រាំ ៦កំពឹស- Bonne Maman plum jam កន្លះចានចង្កិះ (រកទិញបាននៅតាមផ្សារទំនើប)- ទឹកស៊ីអ៊ីវ កន្លះចានចង្កឹះ- ទឹកខ្មេះអង្ករ (rice vinegar) ៣ស្លាបព្រាបាយ- ប្រេងខ្យងចិន ឬ hoisin sauce ២ស្លាបព្រាបាយ
ស្រក់ទឹកមាត់ជាមួយ ឆ្អឹងជំនីជ្រូកអាំង
‪របៀបធ្វើ‬‬ - លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ក្នុង​ចាន​ធំ​មួយ​ ច្របល់​​រហូត​ចូល​គ្នា​សព្វ​ល្អ​។​- ឆ្អឹង​ជំនី​លាង​ទឹក​ឱ្យ​ស្អាត ​កាត់ខ្លី​ល្មម​ រួច​យក​ទៅ​ប្រឡាក់​ជា​មួយ​គ្រឿង​ផ្សំ​ដែល​លាយ​រួច ​រហូត​ដល់​សព្វ​ល្អ ​រួច​ខ្ចប់​វា​ឱ្យ​ជិត​ ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​២​ម៉ោង​។​- យ​ក​ឆ្អឹង​ជំនី ​ដាក់​អាំង​លើ​ចង្រ្កាន​ធ្យូង ​ឬoven ​ដោយ​ប្រើ​កំដៅ​មធ្យម ​(៣៥០ ​degrees ​F)​ រហូត​ដល់​ឆ្អិន​ល្អ​ ប្រហែល​ជា ​៤៥ ​ទៅ​៥០​នាទី ជា​ការ​ស្រេច​៕​
ប្រភព៖ ឈូក ស
ប្រភព៖ មេផ្ទះ