Messi ​ស៊ុត​ហ៊ែតទ្រីក ជួយ​ Barca បំបែក​កំណត់​ត្រា​ Real រយៈពេល​២៧​ឆ្នាំ

Lionel Messi ​តារា​ឆ្នើម​ក្រុម​ FC Barcelona បាន​ស៊ុត​ហ៊ែតទ្រីក​ ជួយ​ឲ្យ​អ្នក​មាន​បុណ្យ​ឈ្នះ​ Rayo Vallecano ៥-១ ​ក្នុង​ការ​ប្រកួត​ La Liga យប់​មិញ និង​ជួយ​ឲ្យ​ Barca បំបែក​កំណត់ត្រា​ក្រុម​ Real Madrid ​រយៈពេល​២៧​ឆ្នាំ ក្លាយ​ជា​ក្រុម​មិន​ចាញ់​ ក្នុង​ការ​ប្រកួត​៣៥​ដង​​ជាប់ៗ​គ្នា​ចុង​ក្រោយ។

 

Messi ​ស៊ុត​ហ៊ែតទ្រីក ជួយ​ Barca បំបែក​កំណត់​ត្រា​ Real រយៈពេល​២៧​ឆ្នាំ

 

Real ​ជា​ក្រុម​​អេស្ប៉ាញ​ ​ដែល​ជា​ម្ចាស់​​កំណត់ត្រា​មិន​ចាញ់​ជាប់​គ្នា៣៤​ប្រកួត​ តាំង​ពី​រដូវ​កាល​១៩៨៨-៨៩ ប៉ុន្តែ​ត្រូវ​ក្រុម​គូ​ប្រជែង​ Barca តាម​ស្មើ​កាល​​យប់​ថ្ងៃ​ចន្ទ ពេល​ពួកគេ​ឈ្នះ​ Sevilla ២-១ និង​បាន​បំបែក​កំណត់ត្រា​នេះ​បាន​សម្រេច​​ កាល​ពី​យប់​មិញ។

 

​៥​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ Barca យប់​មិញ​ ស៊ុត​ដោយ ​Ivan Rakitic ​នាទី​២២, Messi ហ៊ែតទ្រីក​នាទី (២៣, ៥៣, ៧២) និង​ Arda Turan ​តែត​​គ្រាប់​ដំបូង​របស់​ខ្លួន​ឲ្យ​អ្នក​​មាន​បុណ្យ​នៅ​នាទី​៨៦ ខណៈ​ដែល​ Luis Suarez ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល នាទី​៦៩។

 

រីឯ​​ម្ចាស់​ផ្ទះ​​រក​បាន​១​គ្រាប់​ ដោយ Contreiras Gonçalves ​នៅ​នាទី​៥៧ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​​ Diego Llorente ទទួល​កាត​ក្រហម​នាទី៤២ និង​ Manuel Iturra ​កាត​ក្រហម​ម្នាក់​ទៀត​ នៅ​​នាទី​៦៧។

 

ហ៊ែត​ទ្រីក​របស់​ Messi ​យប់​មិញ​នេះ​ មាន​ន័យ​ថា​ជា​ហ៊ែត​ទ្រីក​ទី​ ៣៥​​​​របស់​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ និង​ស្មើ​កំណត់ត្រា​​​​របស់​ Cristiano Ronaldo ​(៣៥​ហ៊ែត​ទ្រីក) ផង​ដែរ៕

 

Messi ​ស៊ុត​ហ៊ែតទ្រីក ជួយ​ Barca បំបែក​កំណត់​ត្រា​ Real រយៈពេល​២៧​ឆ្នាំ

 

Messi ​ស៊ុត​ហ៊ែតទ្រីក ជួយ​ Barca បំបែក​កំណត់​ត្រា​ Real រយៈពេល​២៧​ឆ្នាំ

 

Messi ​ស៊ុត​ហ៊ែតទ្រីក ជួយ​ Barca បំបែក​កំណត់​ត្រា​ Real រយៈពេល​២៧​ឆ្នាំ

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc