Disney ប្រកាស​​ផលិត “High School Musical” វគ្គ៤ ផ្លូវ​ការ

ប៉ុស្តិ៍​ទូរទស្សន៍ Disney Channel កំពុង​ចាប់​ផ្ដើម​គម្រោង​ជ្រើសរើស​រើស​តួ​សម្ដែង​សម្រាប់​ភាពយន្ត “High School Musical 4”។

 

Disney ប្រកាស​​ផលិត “High School Musical” វគ្គ៤ ផ្លូវ​ការ

 

មុន​នេះ ២​ខែ នៅ​ពេល​ដែល​អ្នក​គាំទ្រ​នៅ​នឹក​​អាល័យ​ដែល “High School Musical” ទើប​តែ​ឆ្លង​កាត់​គម្រប់​ខួប​១០​ ឆ្នាំ​គត់​ចាប់​ពី​​ថ្ងៃ​ចេញ​ផ្សាយ​ដំបូង​នោះ ពេល​នេះ Disney បាន​ប្រកាស​ថា​វគ្គ ៤ របស់​ភាពយន្ត​​​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ផលិត​ហើយ។ បើ​តាម​បណ្ដាញ​ព័ត៌មាន Entertainment Weekly ប៉ុស្តិ៍​ Disney Channel បាន​ចាប់​ផ្ដើម​រើស​តារា​សម្ដែង​សម្រាប់​តួ​អង្គ​នៅ​ក្នុង​វគ្គ​ថ្មី​នេះ​ហើយ។

 

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន​នានា ខ្លឹមសារ​របស់ “High School Musical 4” នឹង​និយាយ​ពី​ជោគជ័យ​របស់​ក្រុម​ចម្រៀង​​របស់​វិទ្យាល័យ East High តទៅ​ទៀត។ ជាមួយ​នឹង​គ្នា​នេះ​ដែរ នៅ​ក្នុង​វគ្គ​ថ្មី​នេះ ភាពយន្ត​នឹង​ណែនាំ​​ក្រុម​តួអង្គ​ថ្មី​២​ទៀត​នោះ​គឺ​ថ្នាក់ East High Wildcats និង​គូប្រជែង​របស់​ពួក​គេ West High Knights។ លោក Jeffrey Hornaday អ្នក​ដែល​​ធ្លាប់​ទទួល​បាន​បេក្ខភាព​អ្នក​ដឹកនាំ​​រឿង​ល្អ​ជាង​គេ​ពី​សមាគម​ក្រុម​អ្នក​ដឹក​នាំ​អាមេរិក​នោះ នឹង​ក្លាយ​ជា​​អ្នក​ដឹក​នាំ​រឿង​នៅ​ក្នុង​វគ្គ ៤​នេះ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​​ថា​តើ តារា​សម្ដែង​នៅ​ក្នុង​វគ្គ​៣​នឹង​ត្រលប់​មក​​ក្នុង​វគ្គ​ថ្មី​បំផុត​នេះ​ឬ​អត់​។

 

Disney ប្រកាស​​ផលិត “High School Musical” វគ្គ៤ ផ្លូវ​ការ

 

បង្ហាញ​មុខ​ដំបូង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ ២០០៦ ក្រោម​ការ​ដឹក​នាំ​របស់​លោក Kenny Ortega “High School Musical” បាន​ទាក់ទាញ​ទស្សនិកជន​បាន​ចំនួន ៧,៧លាន​នាក់ និង​ក្លាយ​ជា​ភាពយន្ត​មាន​ចំនួន​អ្នកមើល​ច្រើន​ជាង​គេ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Disney នៅ​ពេល​នោះ។ មិន​ត្រឹម​​តែ​ប៉ុណ្ណោះ កម្រង​ភាពយន្ត​នេះ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​តារា​​សម្ដែង​ជា​ច្រើន​មាន​ឈ្មោះ​ល្បី​ផង​ដែរ ដោយ​ក្នុង​នោះ​រួម​មាន Zac Efron និង Vanessa Hudgens ជា​ដើម៕

 

ចុចអាន៖កុំកុំ​ ត្រូវ​ទិញ​ធានារ៉ាប់រង​នៅ​ពេល​សម្ដែង​ជាមួយ Mike Tyson

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ew