គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម

មេ​ដឹក​នាំ​​កូរ៉េ​ខាង​​ជើង​ គីម ជុងអ៊ុន​បាន​​ឲ្យ​ដឹង​ថា​​​ អាវុធ​​នុយក្លេអ៊ែរ​​​​​​​ក្នុង​ប្រទេស​របស់​ខ្លួន​​​​​​​​ត្រូវ​តែ​​​រួច​រាល់​​​​អាច​ប្រើ​ប្រាស់​បាន​”​គ្រប់​ពេល​”​​។ នេះ​បើ​​​​យោង​តាម​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង។

 

គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម

តាម​​ប្រភព​ព័ត៌មាន​ពី BBC ​លោក គីម ជុងអ៊ុន បាន​ប្រាប់​​ទៅ​មេ​ដឹក​នាំ​​យោធា​កូរ៉េ​ខាង​ជើង ឲ្យ​ត្រៀម​កម្លាំង​​​​រួច​​រាល់​ដើម្បី​ដាក់​ដំណើរ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​មីស៊ីល។ ការ​លើក​​ឡើង​នេះ បន្ទាប់​ពី​​​អង្គការ​សហប្រជាជាតិ​ បាន​ចាត់​វិធាន​ការ​ធ្ងន់ធ្ងរ​​ថ្មី​ទៅ​លើ​ទី​ក្រុង ព្យុងយ៉ាង បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​​បាញ់​​សាក​ល្បង​​​​មីស៊ីល​នា​ពេល​ថ្មី​ៗ​​នេះ។

 

ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​បាន​បាញ់​​គ្រាប់​រយៈ​ចម្ងាយ​ខ្លី​ ចំនួន​​៦​គ្រាប់​ ចូល​ទៅ​ក្នុង​សមុទ្រ​​​​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​កន្លង​ទៅ។

 

តាម​សម្ដី​អ្នក​​នាំ​ពាក្យ​ពី​​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​ប្រាប់​ទៅ​​​សារព័ត៌មាន យុនហាប់​​បាន​ឲ្យ​ដឹង​ថា គ្រាប់​​បាញ់​៦​គ្រាប់​នោះ​ ​​ត្រូវ​បាន​បាញ់​កាល​ពី​វេលា​ម៉ោង​​១០ ចេញ​ពី​​​ឆ្នេរ​សមុទ្រ​ Wonsan ភាគ​ខាង​កើត​​នៃ​ប្រទេស​​កូរ៉េ​ខាង​ជើង។ ក្រសួង​​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា គ្រាប់​ទាំង​នោះ​គឺ​​ជា​​គ្រាប់​រ៉ុកកែត​ផង​ និង​ជា​មីស៊ីល​​នាំ​ផ្លូវ​ផង៕​

គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម គីម​ ជុងអ៊ុន​ ប្រាប់​យោធា​​ឲ្យ​ត្រៀម​ប្រើ​​​​អាវុធ​​នុយក្លេអ៊ែរ​​​​គ្រប់​ពេល ក្រោយ​ UN ដាក់​ទណ្ឌកម្ម
 

ចុចអាន៖ អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ BBC, channelnewsasia​​​​​​​​

​​​​​​