«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ

ស្ថិតនៅ​ចំ​កណ្ដាល​ទីក្រុង​ព្រះសីហនុ ខាងក្រោយ​ផ្សារ​ទំនើប​អូ​រ៉េ​ង (Orange Supermarket) មាន​ភោជនីយដ្ឋាន​មួយកន្លែង ​ដែល​តែង​ឭ​ល្បីតៗ​គ្នា​ថា​សម្បូរ​នូវ​ម្ហូប​ខ្មែរ​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​អាហារ​សមុទ្រ​ស្រស់ៗ និង​ទីតាំង​ធំ​ទូលាយ​ពោរពេញ​ដោយ​រុក្ខជាតិ​បៃតង បម្រើ​ជូន​ជា​រៀងរាល់​រាត្រី។

 
«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ

 

«បៃតង» ជា​ឈ្មោះ​ភោជនីយដ្ឋាន​ដ៏​ពេញ​និយម ដែល​បាន​បើក​បម្រើ​អស់​រយៈពេល៤ឆ្នាំ​មក​ហើយ។ ភោ​ជនី​ដ្ឋា​ន​បៃតង ជាទី​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ទទួលទាន​អាហារ​បែប​ខ្មែរ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភ័ក្ដិ ដែល​មាន​តម្លៃ​សមរម្យ និង​មាន​បម្រើ​អាហារ​ពេល​ល្ងាច ដែល​បើក​ចាប់ពី​ម៉ោង ៦ល្ងាច រហូតដល់ ម៉ោង១១យប់។ ភោជនីយដ្ឋាន​បៃតង មាន​ម្ហូបអាហារ​ជាច្រើន​មុខ​ដែល​មាន​រសជាតិ​ឆ្ងាញ់។

 
លោក ទិ​ត្យ ធារ៉ា ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​បៃតង​បាន​ប្រាប់ថា ហាង​របស់​លោក​លក់​បាន​ជា​មធ្យម ១០០ ចាន ​ក្នុង​មួយថ្ងៃ រីឯ​ម្ហូប​ដែល​លក់ដាច់​ជាងគេ និង​ពេញ​និយម​ទទួល​ពី​សំណាក់​ភ្ញៀវ​ទាំង​ខ្មែរ និង​បរទេស​មាន​ចំនួន៤មុខ​គឺ ឆ្អឹងជំនី​បៃតង ពោត​លីង​ជាមួយ​ពង​ទាប្រៃ ត្រី​ឆ្លាម​ច្របាច់​ក្រូចឆ្មារ និង​បង្គា​ស្រុះ។
 

លោក​បន្ត​ថា «មុខម្ហូប​ទាំង​បួន​នេះ​ត្រូវ​បាន​ភ្ញៀវ​កុម្ម៉ង់​ចាប់ពី១៥ទៅ២០ចាន​ជា​រៀងរាល់ថ្ងៃ ហើយ​មាន​តុ​ខ្លះ​ទៀត​កុម្ម៉ង់​ឌុប (ពីរដង) ក៏មាន ព្រោះថា​ម្ហូប​ទាំងនេះ​មាន​រសជាតិ​ឆ្ងាញ់ និង​ក៏​ម្ហូប​ពិសេស​ប្រចាំ​ហាង​របស់​យើង​ផងដែរ»។

 
«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ

 

អាហារ​ប្រចាំ​ភោជនីយដ្ឋាន​ដែល​បាន​បង្ហាញ​ដោយ​អ្នកគ្រប់គ្រង​ទាំង ៤មុខ​នោះ​មាន​តម្លៃ​ផ្សេងៗពីគ្នា៖
 

-ឆ្អឹង​ជំនី​បៃតង តម្លៃ ១៨,០០០៛ (ចាន​តូច) និង ២៤,០០០៛ (ចាន​ធំ)
-ពោត​លីង​ពង​ទាប្រៃ តម្លៃ ១០,០០០៛ (ចាន​តូច) និង ១៥,០០០៛ (ចាន​ធំ)
-ត្រី​ឆ្លាម​ច្របាច់​ក្រូចឆ្មារ តម្លៃ ៤០,០០០៛ ក្នុង១គីឡូក្រាម
-បង្គា​ស្រុះ តម្លៃ ២០,០០០៛ (ចាន​តូច) និង ៣៥,០០០៛ (ចាន​ធំ)
 

ក្រៅពី​បម្រើ​ម្ហូប​បែប​ខ្មែរ និង​អាហារ​សមុទ្រ​ជាប្រចាំ​ថ្ងៃ ភោជនីយដ្ឋាន​បៃតង ក៏​ផ្តល់ជូន​នូវ​សេវាកម្ម​លើ​ពិធីការ​ផង​ដូចជា កាត់​ចំណងដៃ ជប់លៀង និង ​ខួបកំណើត​ផង​ដែរ។
 

លោក ទិ​ត្យ ធារ៉ា បាន​និយាយ​ថា «ហាង​មាន​រៀបចំ​កម្មវិធី​ជូន ដោយមាន​ចំណីម្ហូប​ទៅតាម​តម្រូវការ​របស់​ភ្ញៀវ ដែល​អាច​ទទួល​បាន​ភ្ញៀវ​បាន​ចាប់ពី ១៦០ ទៅ ២៤០នាក់ ឬ ​ពី២០ ទៅ៣០តុ។ អាហារ​ក្នុង​មួយ​តុៗ​មាន​តម្លៃ​ចាប់ពី ៨០ដុល្លារ ទៅ៩០ដុល្លារ»។
 

សម្រាប់​លោកអ្នក​ដែល​មាន​បំណង​ចង់​កុម្ម៉ង់ ឬ​កក់​ទីតាំង​អាច​ទំនាក់ទំនង​ភោជនីយដ្ឋាន បៃតង តាមរយៈ​លេខ​ទូរ​សព្ទ័ ០១០ ៧៩០ ៨៨១ / ០១៥ ៨៤៤ ៨២៤៕

 
«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ
 

«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ

 

«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ
 

«បៃតង» ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ និង​គ្រឿង​សមុទ្រ​សម្រាប់​គ្រួសារ

 

អត្ថបទ៖ កើត ចន្ទ្រា