ការ​បង្ក្រាប​​​​​​គ្រឿង​​​ញៀន​​​ដ៏ធំ​​​នៅ​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ​

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជអាវុធហត្ថ​​​ក្នុង​​​​​​​រាជធានី​ភ្នំពេញ ​កំពុង​ស៊ើប​អង្កេត​​លើ​ក្រុម​គ្រឿង​ញៀន​មួយ​​នៅ​ពន្ធនា​គារ​ដែល​​​ដឹកនាំ​ដោយ​​ជន​បរទេស​បីនាក់​ ​​​ពោល​​​​​​​​​គឺ​រយៈ​ពេល​បី​ថ្ងៃ​បន្ទាប់ពី​ខ្លួន​ចាប់​បាន​​បុរស​ក្នុង​ស្រុក​ម្នាក់​ដែល​មាន​ថ្នាំ​ញៀន​មេតំ​ហ្វេ​តាមីន​ជាង​៣គីឡូក្រាម​ ដែល​​ខ្លួន​ទទួល​បញ្ជា​ឲ្យ​ចែក​ចាយ​ទូទាំង​រាជធានី​។

​​​យោង​​​តាម​​​​​​​លោក ពូ ដាវី មេបញ្ជាការ​រង​កង​រាជអាវុធ​​​ហត្ថ​​​​​​​​​​​​​​​ខណ្ឌ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឌី ធូរា៉ អាយុ៣២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅជិត​គល់​ស្ពាន​​​​​ជ្រោយ​ចង្វារ ខណ្ឌឫស្សីកែវ។ លោក​​​​​មាន​​​ប្រសាសន៍​​​​​​ថា “​យើង​ចាប់​​​​​​បាន​​​ជន​សង្ស័យ​​​​​​​​ហើយ ​​​​បន្ទាប់​មក​នឹង​បន្ត​ស៊ើបអង្កេត​លើ​គ្រឿង​ញៀនដែល​​​​ដក​ហូត​បាន​ពី​ផ្ទះ​របស់​​​​​ជន​នេះ​​​​​​​​” ​​​​​​ដោយ​​​បន្ថែម​​​​​​ថា គ្រឿង​ញៀន​​​​ទាំង​​​​​​នេះ​​​មាន​​​ម៉ាទឹកកក​​​​​​​​​​​​​ទម្ងន់៣,១​គីឡូក្រាម​ និង​ថ្នាំញៀន​មេតំហ្វេតាមីន​ចំនួន​១០៣.៦០០​គ្រាប់​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​មាន​ប្រសាសន៍​ថា ​​ចាប់​តំាង​ពី​ពេល​នោះ​មក​សមត្ថកិច្ច​បាន​​ភ្ជាប់ ឌី ធូរ៉ា ទៅ​នឹង​បុរស​មួយ​ក្រុម​មាន​គ្នា​ប្រាំនាក់​ក្នុង​នោះ​រួម​មាន “​បុរស​ស្បែក​ខ្មៅ” ពីរ​នាក់​ ជនជាតិ​វៀតណាម​ម្នាក់ និង​​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​​​ដែល​​គ្រប់​​​គ្រង​​​ក្រុម​​​​ចែក​ចាយ​គ្រឿង​ញៀន​ដ៏ធំ​នេះ​​ពី​ពន្ធនាគារ​។ លោក​បាន​បដិសេធ​មិន​លើក​ឡើង​​​​ពី​​​កន្លែង​​​​​​​​​ឃុំ​​​​​​ខ្លួន​​​​​​​​បុរស​ទាំង​នេះ​ទេដោយ​​​​​​​​ភាព​​​​​​​​​រសើប​​​នៃ​ការ​បន្ត​ស៊ើបអង្កេត ប៉ុន្តែ​បាន​បកស្រាយ​ថា បុរស​ទាំង​ប្រាំនាក់​នេះ​​​​​កំពុង​​​​​​​​​​​​​​អនុ​​​​​វត្ត​​​ទោស​​​​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ពី​​​បទ​ជួញ​​​​​​ដូរ​​​គ្រឿង​​​ញៀន។​​​

​ទោះ​ជាយ៉ាង​ណា ឧត្ដម​សេនីយ៍ត្រី ហ៊ី ឌី ​​​មាន​​​ប្រសាសន៍ថា ​ឌី ធូរ៉ា ​​ត្រូវ​បាន​ណែនាំ​ឲ្យ​លក់​ថ្នាំញៀន​ទាំង​​នេះទៅ​​​​​​ឲ្យ​​​អ្នក​ទិញ​ក្នុង​រាជធានី​ភ្នំពេញ។លោក​ថ្លែង​ថា “​យើង​​បាន​ដឹង​ថា ការ​បញ្ជា​នោះ​ចេញពី​អ្នក​ទោស​ទាំង​ប្រាំនាក់​។ ពួកគេ​ទាក់​ទង​គ្នា​តាមទូរស័ព្ទ​ពី​ពន្ធនាគារ”។

អ្នក​នាំពាក្យ​រូប​​​​​​នេះ​​​​លើក​​​ឡើង​​​​ថា ការ​ចាប់​​ខ្លួន​ ឌី ធូរា៉ ​​​បាន​​​ធ្វើ​ឡើង​បន្ទាប់ពី​​ការ​ស៊ើប​អង្កេត​​​​​​​​រយៈ​ពេល​​រាប់​ខែ​លើ​ក្រុម​​គ្រឿង​ញៀន​នៅ​ពន្ធនាគារ​នេះ ហើយ​ថា របាយការណ៍​ពេញ​លេញ​នឹង​ត្រូវ​បញ្ជូន​មកសាលា​​​​​​ដំបូង​រាជធានី​ភ្នំពេញ។លោក​បន្ថែម​ថា ”​យើង​នឹង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​​​​បន្ថែម​​​​​​ទៀត​​​។ នេះ​ជា​ករណី​ជួញដូរ​គ្រឿង​ញៀន​ដ៏ធំ​បំផុត​មួយ​”។

ខណៈ​​​​ការ​រឹបអូស​ថ្នាំញៀន​​មេតំហ្វេ​តាមីន​​​ទ្រង់​ទ្រាយ​ធំបែប​នេះ​​​ជា​​​​​​​​​​​​រឿង​​​​​​​​កម្រ​នៅ​កម្ពុជា​ ​​កាលពី​ថ្ងៃ​ច័ន្ទ​​វា​មាន​ចំនួន​តិច​ណាស់​បើ​​​​ប្រៀប​​​ធៀប​ទៅ​​​នឹង​ថ្នាំញៀន​ណាកូទិក​ទម្ងន់​៥៤​គីឡូក្រាម​​ពី​ស្ត្រី​កម្ពុជា និង​បុរស​ជនជាតិ​ចិន​ពីរ​​​​នាក់​កាលពី​ខែមិថុនា។ ដោយ​មាន​តម្លៃ​ប្រមាណ៣លាន​ដុល្លារ​ រួម​ទាំង​​ហេរ៉ូអុីន​​​ទម្ងន់ ​៣៤៥ ក្រាម​​​​​​ផង​ ​​​វា​​​​​​​​​គឺជា​​​ការ​ឆ្មក់​បង្ក្រាប​​​ធំបំផុត​​​​​​នៅ​​​​​​ក្នុង​​​​ប្រវត្តិសាស្ត្ររបស់​​​​​​កម្ពុជា៕ សុខុម​​​​​​​​

The post ការ​បង្ក្រាប​​​​​​គ្រឿង​​​ញៀន​​​ដ៏ធំ​​​នៅ​រាជធានី​ភ្នំពេញ ជាប់​ពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ​ appeared first on ខេមបូឌា ដេលី.