សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុងផ្តន្ទា​​​ទោស​​​​​​​​​សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​​​​​​​ពាក់​​​ព័ន្ធ​​​ករណីបទ​​​ល្មើស​​​ព្រៃឈើ​​​

សកម្ម​​​ជន​​​ប្រឆាំង​​​ទំបន់​​​វារីអគ្គិសនី​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​នៅក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​ដាក់​​​ពន្ធនាគា​​​រ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​តុលាមក ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​កាល​​​ពីម្សិលមិញ​​​ពីបទ​​​កាប់​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​ត្រូ​​​វបាន​​​ព្យួរ​​​ទោស ​​​ដោយ​​​អនុញ្ញាត​​​ឲ្យ​​​គាត់​​​​​​មាន​​​សេរី​​​ភាព​​​វិញ​​​ ប៉ុន្តែ ការ​​​កាត់​ឲ្យជាប់​ទោស​ពីបទ​ព្រហ្ម​​​ទណ្ឌ​​នេះ​​​​នៅ​​​តែ​​​តាម​​​លង​​​គាត់​​​ដដែល។

សេចក្តី​​​សម្រេច​​​នេះ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីការ​​​ផ្តន្ទាទោស​​​លើក​​​ដំបូង​​​ចំពោះ​​​សកម្ម​​​ជន​​​​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ ដែលបាន​​បង្ក​បញ្ហា​ដល់​រដ្ឋាភិបាល​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ដោយ​​​សារ​​​​​ការ​តវ៉ា​​​ដ៏គួរ​ឲ្យ​កត់​សម្គាល់​និងចាប់​អារម្មណ៍​ប្រឆាំង​​​នឹង​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​នៅ​​​ក្នុង​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​​ក្នុង​ខេត្ត​កោះ​​​កុង។

cam-photo-ven-vorn-correctសកម្មជន​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​រូប​​​នេះ ដែលមាន​​​​​​​ឈ្មោះ វ៉ែន វ៉ន គឺ​​​ជា​​​ប្រធាន​​​សហ​​​គមន៍​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​ក្នុ​​​ងមូល​​​ដ្ឋាន​​​ ដែល​​​​​​បាន​​​ធ្វើ​​​ការ​​​ជាមួយ​​​អង្គការ​​​មាតា​​​ធម្ម​​​ជាតិ​​​​​​ដើម្បីតវ៉ា​​​ប្រឆាំង​​​នឹង​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​នេះ​​​។ គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​តុលា​​​ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ និ​​​ងបំផ្លាញ​​​ភ័ស្តុ​​​តាង​​​បន្ទាប់​​​ពី​​​ត្រូវ​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ខែ​​​មេសា​​​ ពី​​​បទ​​​​​​​​​កាប់​​​ឈើ​​​នៅ​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​ដើម្បី​​​សាង​​​សង់​​​មណ្ឌល​​​សហគមន៍​​​ក្នុង​​​តំបន់​​​ជ្រលង​​​អារ៉ែង​​​នេះ​​​។

អំឡុង​​​ពេល​​​បើក​​​សវនាការ​​​របស់​​​ខ្លួន​​​ លោក វ៉ែន វ៉ន បាន​​​ជំទាស់​​​ថា គាត់​មិន​​​បាន​​​កាប់​​​ឈើ​​​ទេ​​​ ប៉ុន្តែ​​​ បាន​​​ទិញ​​​វា​​​ពី​​​អ្នក​​​លក់​​​ឈើ​ក្នុង​​​មូល​​​ល​​​ដ្ឋាន​​​ម្នាក់​​​។ ប៉ុន្តែ គាត់​​​បាន​​​លើក​​​ឡើង​​​ថា បើទោះ​​បី​​​ជា​​​គាត់​​​បាន​​​កាប់​ក៏​​​ដោយ ​​​វា​​​គ្មាន​​​អ្វី​​​ខុស​​​ច្បាប់​​​ទេ​​​ ព្រោះ​​​សមាជិក​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កាប់​​​ឈើ​​​សម្រាប់​​​​ប្រើ​​​ប្រាស់​​​ផ្ទាល់​​​ខ្លួន​​​។

អំឡុង​​​ពេល​​​ផ្តន្ទាទោស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​នៅ​​​ឯសាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​ចៅ​​​ក្រម​​​អាំង​​​ ចន្តា បាន​​​​​​លើកលែង​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំផ្លាញ​​​ភ័ស្តុ​​​តាង​​​ ប៉ុន្តែ បាន​​​ចោទ​​​ប្រកាន់​​​លោក វ៉ែន វ៉ន ពី​​​បទ​​​ប្រមូល​​​អនុផល​​​ព្រៃ​​​ឈើ​​​​​​ ខុស​​​ច្បាប់ នេះ​​​បើ​​​យោង​​​តាម​​​លោក អ៊ូ​​​ ត្រាយ​​​ ព្រះរាជអាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ផ្តន្ទាទោស​​​លោក វ៉ែន វ៉ន ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​មួយ​​​ឆ្នាំ​​​ ប៉ុន្តែ ទោស​​​នេះ​​​ត្រូវ​​​បាន​​​ព្បួរ​​​ទាំង​​​ស្រុង​​​។ លោក វ៉ែន វ៉ន និង​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​នៅ​​​រសៀល​​​នេះ​​​”។

លោក វ៉ែន វ៉ន​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​នៅ​​​ម៉ោង​​​ប្រហែល​​​៤​​​រសៀល​​​ ហើយ​​​បាន​​​ជួប​​​ប្រពន្ធ​​​ និង​​​កូន​​​ស្រី​​​បី​​​នាក់​​​របស់​​​គាត់​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​សប្បាយ​​​រីក​​​រាយ​​​ណាស់​​​ដែល​​​បាន​​​ជួប​​​ជុំ​​​គ្រួសារ​​​ឡើង​​​វិញ​​​​​​ ប៉ុន្តែ នៅ​​​តែ​​​មាន​​​អារម្មណ៍​​​ថា​​​ ការ​​​ផ្តន្ទា​​​ទោស​​​​រូប​​​លោក​​​​​​គឺ​​​អយុត្តិធម៌​​​។

លោក​​​បាន​​​និយាយ​​​ថា “ពួក​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពី​​​បទ​​​ប្រមូល​​​អនុផល​​​ព្រៃ​​​ឈើ​​​ដោយ​​​គ្មាន​​​លិខិត​​​អនុញ្ញាត​​​ ប៉ុន្តែ​យោង​​​តាម​​​ច្បាប់​​​ យើង​​​ដែល​​​ជា​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​ មាន​​​សិទ្ធិ​​​ប្រមូល​​​អនុផល​​​ព្រៃ​​​ឈើ​​​ដើម្បី​​​សាង​​​សង់​​​ផ្ទះ​​​សម្រាប់​​​គ្រួសារ​​​របស់​​​យើង​​​”។ សកម្ម​​​ជន​​​រូប​​​នេះ​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គាត់​​​កំពុង​​​ពិភាក្សា​ជាមួយ​​​មេធាវី​​​​​​​អំពី​​​លទ្ធភាព​​​ប្តឹង​​​ឧទ្ធរណ៍​​​​​​។

ទោះ​​​បី​​​ជា​​​លោក វ៉ែន វ៉ន គឺជា​​​សកម្មជន​​​ដំបូង​​​គេ​​​មក​​​ពី​​​អង្គការ​​​​​​មាតា​​​ធម្មជាតិ​​​​​​ ដែល​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទល្មើស​​​​ក៏​​​ដោយ តែ​​​មាន​សមាជិក​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត​​​ក្នុង​​​ចំណោម​​​ សមាជិក​​​នៃ​​​អង្គការ​​​នេះ​​​​​​ជាប់​​​សំណុំ​​​រឿង​​តុលាការ​​​ដែល​​​មិន​​​ទាន់​​​ជំនុំ​​​ជម្រះ ​​​ក្នុង​​​នោះ​​​រួម​​​មាន​​​សហ​​​ស្ថាបនិក​​​ដ៏​​​លេច​​​ធ្លោ​​​ គឺ​​​លោក ​​​អាឡិច ​​​ ហ្គនហ្សាឡេស ដេវីដសុន ដែល​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​មុន​​​ជាដើម​ បន្ទាប់​​​ពី​​​គាត់​​​បាន​​​ជួយ​​​ដាក់​​​របាំង​​​បិទ​​​ផ្លូវ​​​។ សកម្ម​​​ជន​​​៦​​​នាក់​​​ផ្សេង​​​ទៀត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ល្មើស​​​ផ្សេង​​​ៗ ហើយ​​​៣​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូនទៅ​ពន្ធនាគារ​​​។

លោក​​​ ហ្គនហ្សា​​​ឡេស ដេវីដ​​​សុន ដែល​​​ជា​​​​​ជន​​​ជាតិ​​​អេស្ប៉ាញ​​​ ហើយ​បច្ចុប្បន្ន​​កំពុង​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ភូមា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ចោទប្រកាន់​​​លោក ​​​វ៉ែន វ៉ន ធ្វើ​​​ឡើង​​​ដើម្បី​​​រកលេស​ដាក់​​​ទោស​​​ទណ្ឌ​​​គាត់​​​ដោយ​​​សារ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​គម្រោង​​​ ទំនប់​​​វារី​​​អគ្គនិសនី​​​​​​​​​។ ​​​សហ​​​ស្ថាបនិក​​​រូប​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា បាន​​​រៀប​​​ចំ​​​ផែន​​​ការ​​​យារយីតាម​​​រយៈ​​​តុលាការ ដើម្បី​​​ជា​​​ការ​​​សង​​​សឹក​​​ចំពោះ​​​សកម្មភាព​​​តវ៉ា​ដ៏​​​ជោគ​​​ជ័យ​​​របស់​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​គឺ​​​់​​​ផ្តើម​​​ចេញ​​​ពី​​​ការ​​​ប្រឌិត​​​ទាំង​​​ស្រុង​​​ ហើយ​​​ការ​​​បញ្ជូន​​​គាត់​ទៅ​​​ពន្ធ​​​នាគារ​​​គ្មាន​​​ហេតុ​​​ផល​​​ពិត​ទាល់​​​តែ​​​សោះ​​​។ ​​​អ្នក​​​មាន​​​អំណាច​​​ប្រចាំខេត្ត​​​មាន​​​បំណង​​សង​​​សឹក​ លោក វ៉ែន វ៉ន​​​ ជា​​​យូរ​​​មក​​​ហើយ​​​ ដោយ​​​សារ​​​សកម្មភាពតវ៉ា​​​​ដ៏​​​ជោគ​​​ជ័យ​​​របស់​​​គាត់​​​ប្រឆាំង​​​ទំនប់​​​វារី​​​អគ្គិសនី​​​អារ៉ែង​​​ និង​​​ដោយ​​​សារ​​​ឃើញ​​​ថា គាត់​​​គឺជា​​​មនុស្ស​​​ម្នាក់​​​ដែល​​​អាច​​​គំរាម​​​កំហែង​​​ដល់​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​ខេត្ត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា សកម្មជន​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​នៅ​​​ក្នុង “បន្ទប់​ដែល​​​មាន​​​អ្នក​​​ទោស​​​យ៉ាង​​​ច្រើន​​​ណែនតាន់តាប់​” ក្នុង​​​ពន្ធនាគារ​​​ខេត្ត​​​កោះ​​​កុង​​​​​​​​​ជា “ការ​​​ឃុំ​​​ឃាំង​​​​​​ខុសច្បាប់​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាពអមនុស្ស​​​ធម៌”។

ទោះ​​​បីជា​ លោក បានលើកឡើងថា​ លោក ​​​វ៉ែន វ៉ន នឹង​​​ប្តឹង​​​ទាស់​​​ការ​​​ផ្តន្ទាទោស​​​​មក​​​លើ​​​រូប​​​លោក​​​ក៏​​​​​​ដោយ​​​ ក៏​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ផង​​​ដែរ​​​ថា សំណុំរឿង​ផ្លូវ​​​ច្បាប់​​​ជា​​​ច្រើន​​​ទៀត​​​ប្រឆាំង​​​សកម្មជន​​​មាតា​​​ធម្មជាតិ​​​ទំនង​​​ជា​​​ការ​​​ខិត​​​ខំធ្វើឡើង​​​​ដើម្បី​​​​ឲ្យ​​​ពួក​​​គេ​​​ជាប់​​​រវល់​​​នៅ​​​ក្នុង​​​តុលាការ​​​អត់​​​មាន​​​ពេល​​​ធ្វើ​​​ការ​​​តវ៉ា​​​។

លោក​​​បាន​​​លើក​​​ឡើ​​​ងថា “ចំពោះខ្ញុំ​​​វា​​​បង្ហាញ​​​ច្បាស់​​​ក្រឡែត​​​​​​ថា ការ​​​បង្ក្រាប​​​លើ​​​ក្រុម​​​​​​របស់​​​យើង​​​នេះ​​​គឺជា​​​ការ​​​ប៉ុន​​​ប៉ង​​​ធ្វើ​​​ឡើង​​​សម្រាប់​​​ប្រយោជន៍​​​ (ទាំង​​​រដ្ឋ​​​និង​មិន​​​មែន​​​រដ្ឋ)​​​​​​ តាម​​​រយៈ​​​ការ​​​បំបាក់​​​ស្មារតី​​​របស់​​​យើង​​​ ហើយ​​​ព្យាយាម​​​​​​​លុប​​​បំបាត់​​​សកម្មភាព​​​តវ៉ា​ថ្នាក​​​់​​​មូល​​​ដ្ឋាន​​​ដ៏​​​មាន​​​ប្រសិទ្ធភាព​​​ដែល​​​​​​យើង​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​អស់​​​រយៈ​​​ពេល​​​២​​​ឆ្នាំ​​​មកហើយ​​​”។

លោក​​​ ផៃ ស៊ីផាន អ្នកនាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​បាន​​​បដិសេធ​​​យ៉ាង​​​ដាច់​​​អហង្ការ​​​​​​ថា គ្មាន​​​ការ​​​រៀប​ផែន​​​ការ​​​បំភិត​​​បំភ័យ​​​បែប​​​នេះ​​​ទេ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ថា បាន ​​​”បង្ក​​​ការ​​​រំខាន​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​ប្រសិន​​​បើ​​​អង្គការ​​​នេះ​​​មាន​​​បណ្តឹង​​​​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់គឺ​​​អាច​​​ប្តឹង​​​រដ្ឋាភិបាល​​​បាន​​​គ្រប់​​​ពេល​​​ក្រោម​​​បទ​​​ប្បញ្ញត្តិ​​​នៅ​​​ក្នុង​​​ច្បាប់​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​នា​​​ពេល​​​ថ្មី​​​ៗ​​​ស្តី​​​ពី​​​សមាគម និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ច្បាប់ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ចែង​​​ថា ​​​រដ្ឋាភិ​​​បាល​​​​​​ត្រូវ​​​តែ​​​ជួយ​​​សម្រួល​​​ ឬជួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ្លួន ​​​​​​តែ​​​អង្គការ​​​ មិន​​​មែន​​​រដ្ឋាភិបាល​​​ក៏​​​ត្រូវ​​​គោរព​​​តាម​​​ច្បាប់​​​នេះ​​​ដែរ​​​។ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​មក​​​ពី​​​ភាគ​​​ី​​​ខាង​​​រដ្ឋាភិបាល​​​ធ្វើ​​​អ្វី​​​មិន​គប្បី​ចំពោះ​​​អង្គការ​មិន​មែន​រដ្ឋាភិបាល​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​អាច​​​ដាក់​​​ពាក្យ​​​បណ្តឹងតុលាការ​ ហើយ​​​ប្តឹង​​​នរណា​​​ម្នាក​់​​​បាន​​​។ សូម​​​អាន​​​ច្បាប់​​​នោះ​​​”៕ ​​​ស៊ុយឈាង​ (រាយការណ៍​​​បន្ថែម​​​ដោយ Julia Wallace)

 

The post សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុងផ្តន្ទា​​​ទោស​​​​​​​​​សកម្ម​​​ជន​​​ការ​​​ពារ​​​បរិស្ថាន​​​​​​​​​ពាក់​​​ព័ន្ធ​​​ករណីបទ​​​ល្មើស​​​ព្រៃឈើ​​​ appeared first on ខេមបូឌា ដេលី.