iPhone 7s អាច​ជា​ iPhone ដំបូង​គេ​ដែល​នឹង​ប្រើ​អេក្រង់​ OLED

យោង​តាម​កាសែត​ជប៉ុន​​មួយ​ឈ្មោះ​ Nikkei ​បាន​លើក​ឡើង​ថា​ការ​ផ្លាស់​ប្ដូរ​ប្រើ​អេក្រង់​ LED មក​ប្រើ​ OLED នឹង​ធ្វើ​ឡើង​លើ​ iPhone 7s ក្នុង​ឆ្នាំ​ ២០១៧​ ដែល​ជា​រយៈ​ពេល​មួយ​លឿន​ជាង​ការ​រំពឹង​ទុក។

 

iPhone 7s អាច​ជា​ iPhone ដំបូង​គេ​ដែល​នឹង​ប្រើ​អេក្រង់​ OLED

អេក្រង់​ OLED ដែល​ Samsung ធ្លាប់​បាន​បង្ហាញ​កន្លង​ទៅ

 

កន្លង​មក​ធ្លាប់​មាន​ព័ត៌មាន​លេច​ធ្លាយ​ថា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ​នឹង​ឃើញ​មាន​នៅ​​លើ​ iPhone 8 ដែល​ប្រកាស​នូវ​ឆ្នាំ​ ២០១៨។ ចំណែក​ឯ​លោក​ Ming-Chi Kuo អ្នក​វិភាគ​​ដ៏​ល្បី​ឈ្មោះ​ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា​​ ឆ្នាំ​ ២០១៩​ ជា​ពេល​វេលា​​ដ៏​ឆាប់​​បំផុត​​មួយ​ដែល​ Apple ​​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបធាតុ​ដើម​លើ​ផ្នែក​អេក្រង់​របស់​ខ្លួន។

 

គួរ​រំលឹក​ថា​ការ​ផ្លាស់​ប្ដូរ​មក​ប្រើ​អេក្រង់​ OLED នេះ​អាច​ឲ្យ​វិស្វករ​ក្រុមហ៊ុន​ Apple ​ផលិត​បាន​នូវ​ iPhone ដែល​មាន​កម្រាស់​ស្ដើង ​និង​ស្រាល​ជាង​មុន​ ​និង​អាច​​​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ល្អ​ជាង​អេក្រង់​ LED ទៀត​ផង៕

 

ចុច​អាន៖ អ្នក​​ចង់​ទិញ​ 6s ​ប្រហែល​អាច​ប្ដូរ​ចិត្ត​​ក្រោយ​ឃើញ​គុណភាព​ដ៏​អស្ចារ្យ​នៃ​​កាមេរ៉ា​​ Galaxy S7

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​​​​​​PhoneArena