សម្តេចតេជោ ហ៊ុន សែន បានចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ប៉េង ប៉ាត់ ស្រក់ទឹកភ្នែក ជូនដំណើរមិត្តជាទីស្រឡាញ់

រាជធានីភ្នំពេញ ៖ នាវេលាម៉ោង នៅម៉ោង៤៖០០នាទី រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា ដែលជាស្វាមីរបស់ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

អតីតនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាមិត្តរួមជំនាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូផ្តួលរំលំរបប ប៉ុល ពត បានទទួលមរណភាព កាលពីវេលា ម៉ោងប្រមាណ១៖៣៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ខែមីនាឆ្នាំ ២០១៦ នេះដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។ពេលនេះសពរបស់លោក កំពុងតម្កល់ ក្នុងភូមិគ្រឹះលេខ៣ផ្លូវលេខ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ)។

កាលពីម្សិលមិញ សម្តេចតេជោ បានអះអាងថា សម្តេចបានស្រក់ ទឹកភ្នែក ម្តងហើយ នៅពេលដែលទទួលដំណឹងអំពីមរណភាពនៃឥស្សរជន លោក ប៉េង ប៉ាត់។ សម្តេចបានសរសេរនៅលើ Facebook ថា «ខ្ញុំពុំមានអ្វីក្រៅពី​ទឹកភ្នែក ជូនដំណើរ​មិត្តជា​ទីស្រឡាញ់ និង បួងសួង​សុំឱ្យវិញ្ញាណក្ខន្ធ​យុទ្ឋមិត្ត ប៉េង ប៉ាត់ ទៅកាន់សុគតិភព​នោះឡើយ»៕

សម្តេចតេជោ ហ៊ុន សែន បានចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ប៉េង ប៉ាត់ ស្រក់ទឹកភ្នែក ជូនដំណើរមិត្តជាទីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ប៉េង ប៉ាត់ ស្រក់ទឹកភ្នែក ជូនដំណើរមិត្តជាទីស្រឡាញ់