មេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)នៅក្រុងផ្សារព្រៃទទឹង បើកលេងព្រោងព្រាត មិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាប

ខេត្តកំពង់ចាម ៖ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នៅផ្សារ ព្រៃទទឹង ស្រុកព្រៃឈខេត្តកំពង់ចាម បើកលេងព្រោងព្រាតច្រើនឆ្នាំមកហើយ គ្មានឃើញសមត្ថកិច្ចប៉ូលីសនិងសមត្តកិច្ចប៉េអឹមបង្ក្រាបសោះឡើយដែលគេគិត ថាមេបនល្បែងធំៗទាំងនោះប្រហែល ជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តកំពង់ចាម នោះអស់ទៅហើយ បានជាមកដល់ពេល នេះគឺមិន ទាន់មាន សមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនៅឡើយទេ ។ធ្វើអោយប្រជាពលរដ្ធ រស់នៅស្រុកព្រៃឈ គិតថាការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិភាព គឺមិន មានទទួលបានជោគជ័យទេ ក្នុងករណីសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ច ប៉េអឹម បង្ក្រាបមិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៏ពីស្រុកព្រៃឈបានអោយដឹងថា មេឆ្នោតយួន (កន្ទុយលេខ យួន) គឺបានពង្រាយកូនកញ្ជ្រែងតាមផ្ទះនៅផ្សារព្រៃទទឹង ស្រុកព្រៃឈ រហូត ដល់ស្រុកកងមាសព្រមទាំងបើកជាចំហរលក់និងទទួលកូនកញ្រ្ជែងពេញមុខតែ ម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះ មិនខ្វល់អំពីការបង្ក្រាបពីសមត្តកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែងបើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។លើសពីនេះដោយសារពីភាពត្រូវរ៉ូវជាមួយ បុគ្គល សមត្ថកិច្ច ធ្វើអោយ មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន) នោះ ដឹងតែពីស៊ី មិនខ្វល់នឹងការសងនៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេល គេ ប្តឹង ទៅសមត្ថកិច្ចប៉ូលីសនោះមិនខ្វល់ការដោះស្រាយសោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់លោក ស្នងការនគរបាលខេត្តកំពង់ចាម ក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម ជួយមើលវង់ល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ។ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លាអ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង៕

មេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)នៅក្រុងផ្សារព្រៃទទឹង បើកលេងព្រោងព្រាត មិនឃើញមានសមត្ថកិច្ចណាចុះបង្ក្រាប