​ប្រទះ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ហើម​ស្អុយ នៅ​ក្រុង​បាវិត​

ស្វាយរៀង: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សាកសព បុរស​ម្នាក់​អណ្តែត​ទឹកស្រះ ហើម​ស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ទាំង​ព្រឹក​។

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨:១៥​នាទី​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ នៅក្នុង​ស្រះ​ទឹកធំ​មួយ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ​ផាត​ឡែ​ន ដែល​កំពុង​ស្ថាបនា នៅ​ក្នុងភូមិ​ថ្នល់ជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​បើតាម​លោក កើត សា​រ៉េ​ន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ចក្រ​ម្ទេស បាន​ឲ្យ​ដឹងថា​៖ ដោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​សាកសព​អណ្តែត​ទឹក លោក​បាន​ដឹកនាំ​កំលាំង​ប៉ុស្តិ៍​រដ្ឋបាល រួម​នឹង​មន្ត្រី​ជំនាញ និង​ខាង​គ្រូពេទ្យ ពិនិត្យ​សាកសព ដើម្បី​ចុះមក​ពិនិត្យ​សាកសព​។

​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ពុំបាន​រកឃើញ ស្លាកស្នាម​អ្វី​នោះទេ ដោយ​សន្និដ្ឋានថា ជា​ករណី​លង់ទឹក​ស្លាប់ ដោយ​ខ្លួនឯង ប្រហែលជា​លង់ ៣​ទៅ​៤​ថ្ងៃ មកហើយ​។ ហើយ​សាកសព​ដែល​ស្លាប់​អណ្តែត​ទឹក​នេះ គឺ​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​សភាព​សព​ហើម មាន​ធំ​ក្លិនស្អុយ ហើយនឹង​មិនដឹងថា ជា​ជន​អ្វី​ច្បាស់​នោះទេ ដែលមាន​ពាក់អាវ​ពណ៌​ស ខោ​ពណ៌​ខ្មៅ ហោប៉ៅ​៦ ស្បែកជើង ពណ៌​ក្រ​ម៉ៅ កំពស់​ប្រហែល ១​ម៉ែត្រ​៧០​ជាង​។

​សមត្ថកិច្ច បាន​ស្រាវជ្រាវ​តាម ក្រុមហ៊ុន រោងចក្រ ក៏​គ្មាន​បាត់ សមាជិក​នោះដែរ​។ ក្រោយ​ពិនិត្យ​សាកសព បុរស​ខាងលើ​រួចមក មន្ត្រី​ជំនាញ ប្រគល់​សាកសព ឲ្យ​ទៅ ខាង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ច្រកម្ទេស ប៉ុន្តែ​សភាព​សព​ហើម​ស្អុយ និង​មាន​ធំក្លិន​ហើយ​នោះ ក៏បាន​ប្រគល់​ឲ្យ​ទៅ​តាអាចារ្យ យកទៅ​កប់​នៅក្នុង​វត្ត​សុ​វណ្ណា​រាម ដែល​នៅ​ជិត​ទីនោះ​ទៅ ដើម្បី​រង់ចាំ​សាច់ញាតិ​មករក​៕V/S

​ប្រទះ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ហើម​ស្អុយ នៅ​ក្រុង​បាវិត​

​ប្រទះ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ហើម​ស្អុយ នៅ​ក្រុង​បាវិត​

​ប្រទះ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​ហើម​ស្អុយ នៅ​ក្រុង​បាវិត​