កំពូលអ្នកលេងហ្គេម! សុខចិត្ត ជុះដាក់ធុងទឹក ឲ្យតែបានលេងហ្គេម (មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ វីដេអូមួយខ្សែ ដែលបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យហួសចិត្ត របស់អ្នកលេងហ្គេមម្នាក់ ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត ដោយបានធ្វើឲ្យ អ្នកប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

វីដេអូមួយខ្សែនោះ បានបង្ហាញឲ្យឃើញ កំពូលអ្នកលេងហ្គេមម្នាក់ សុខចិត្តយកធុងទឹក មកអង្គុយបត់ជើងដាក់ ដើម្បីអាចបន្ត ការលេងហ្គេម របស់ខ្លួនបាន ជំនួសឲ្យការ ចូលទៅបត់ជើង នៅក្នុងបន្ទប់ទឹក។

កំពូលអ្នកលេងហ្គេម! សុខចិត្ត ជុះដាក់ធុងទឹក ឲ្យតែបានលេងហ្គេម (មានវីដេអូ)

ជាងនេះទៅទៀត កំពូលអ្នកលេងហ្គេម វ័យក្មេង រូបនោះ បានស្រាតខោ អង្គុយបត់ជើង នៅកណ្តាល ហាងអ៊ីនធឺណែត តែម្តង ដោយមិនមាន ភាពអៀនខ្មាស ឬស្វែងរកកន្លែងស្ងប់ស្ងាត់ ណាមួយឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នារីម្នាក់ ដែលអង្គុយក្បែរ បុរសរូបនោះ បានព្យាយាមបិទច្រមុះ និងងាកចេញ អាចប្រហែលមកពី ធុំក្លិនស្អុយពេក ក៏មិនដឹង។

យ៉ាងណាមិញ កំពូលអ្នកលេងហ្គេម រូបនោះ ហាក់បីដូចជា មិនខ្វល់ខ្វាយ អ្វីទាំងអស់ បើទោះបីជា មានមនុស្សជាច្រើន ស្ថិតនៅក្បែរខ្លួន ហើយថែមទាំង បោះក្រដាសចោល ផ្តេសផ្តាស ទៀតផង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត