គឹម ជុងអ៊ុន៖ កូរ៉េខាងជើង អាចបាញ់គ្រាប់មីស៊ីល "ពេលណាក៏បានដែរ"

ប៊ីប៊ីស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុង បាននិយាយថា សម្រាប់ប្រទេសកូរ៉េខាងជើង អាចប្រើប្រាស់គ្រាប់មីស៊ីល "នៅពេលណាក៏បានដែរ" ។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មានមួយថា ប្រមុខដឹកនាំរបស់កូរ៉េ ខាងជើង លោក គឹម ជុងអ៊ុន បានលើកឡើងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ហើយវាអាចប្រើ "ពេលណាក៏បានដែរ" ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រភពព័ត៌មានបានផ្សព្វផ្សាយថា កូរ៉េខាងជើងបានបាញ់ សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយខ្លី ដោយការបាញ់នោះមានចំនួន០៦គ្រាប់ ទៅក្នុងដែនទឹកសមុទ្រ ស្ថិតនៅភាគខាងកើតនៃឧបទ្ធីបកូរ៉េ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងការពារជាតិកូរ៉ខាងត្បូងបានឲ្យដឹងថាយ៉ាងដូច្នេះ ។

លោក បានប្រាប់ដល់បណ្តា មេដឹកនាំយោធាកូរ៉េខាងជើងថា ប្រទេសកូរ៉េខាងជើង នឹងធ្វើការពង្រឹងផ្នែកយោធា ឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត ហើយក៏បានត្រៀមរួចហើយដែរសម្រាប់ការបាញ់គ្រាប់មីស៊ីល ។

គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នេះ របស់ប្រមុខដឹកនាំវ័យក្មេងកូរ៉េខាងជើងរូបនេះ គឹបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សា សន្តិសុខសហប្រជាជាតិបានប្រកាស ដាក់ទណ្ឌកម្ម លើវិស័យសេដ្ឋកិច្ច របស់ប្រទេសនេះជាថ្មី ដោយអាចមាន អំឡុងពេល២០ឆ្នាំឯណោះ ៕

គឹម ជុងអ៊ុន៖ កូរ៉េខាងជើង អាចបាញ់គ្រាប់មីស៊ីល "ពេលណាក៏បានដែរ"