សមាជិកសភា ជាន់ទាបប្រេស៊ីល រងការចោទប្រកាន់ ពីបទពុករលួយ

ប៊ីប៊ីស៊ី៖ ក្នុងអំឡុងពេល ៣ម៉ោងមុននេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនូវ ព័ត៌មានមួយថា វាគ្មិនសភាជាន់ទាប របស់ប្រទេសប្រេស៊ីល រងការចោទប្រកាន់ ពីបទពុករលួយ។

តុលាការឧទ្ធរណ៍ប្រេស៊ីល បានបោះឆ្នោតក្នុង សំណុំរឿងពុករលួយ ហើយបានចោទប្រកាន់ ប្រឆាំងនឹងសមាជកមក ពីសភាជាន់ទាបនៅ ក្នុងប្រទេសប្រេស៊ី គឺ លោក Eduardo Cunha ដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ ។

លោក Cunha ត្រូវបានគេដឹងថា ជាអ្នកដែលជួយជ្រោមជ្រែង ដល់កិច្ចការរបស់លោក Dilma Rousseff ប្រធានាធិបតីប្រេស៊ីល ហើយលោកនឹងត្រូវ បានចោទប្រកាន់ពីបទ ទទួលសំណូកមួយពី ក្រុមហ៊ុនប្រេងរដ្ឋ ហៅថា Petrobas ។

តុលាការនឹងធ្វើទៅតាមច្បាប់ ថាតើ លោក Chunha គួរចាកចេញពីមុខ តំណែងរបស់គាត់ ។ គាត់បានឆ្លើយ បដិសេធថា កំហុស និងមិនយល់ស្រប ដើម្បីចុះចេញពីមុខ តំណែងឡើយ ។

គួរបញ្ជាក់ផងដែរថា តាមច្បាប់នៅក្នុង ប្រទេសប្រេស៊ីល នៅពេលមានការចោទ ប្រកាន់ណាមួយទៅលើ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ អាចមានតែវិធី មួយគត់គឺដាក់ពាក្យបណ្តឹង ទៅកាន់តុលាការកំពូល ឬតុលាការឧទ្ធរណ៍ ៕