តុលាការ​កំពូល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ

នៅ​ថ្ងៃ​ទី​៤ ខែ​មីនា តុលាការ​កំពូល​ប្រកាស​សាលក្រម​ករណី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​ស្នើ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​រក្សា​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ជា​បាន​ការ។

ហេតុផល​ដែល​តុលាការ​កំពូល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខហួរ ដោយ​ខ្លាច​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​ហៅ​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ថា​ជា​រឿង​ត្រឹមត្រូវ។

ក្នុង​សវនាការ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ លោក ហុង សុខហួរ បញ្ជាក់​ថា លោក​សុខចិត្ត​តម្កល់​លិខិត​ឆ្លង​ដែន និង​បង់​ប្រាក់​ធានា​មួយ​ចំនួន​ទៀត​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយ​លើក​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ដោយសារ​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម និង​មាន​បញ្ហា​ក្រពះ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់។

លោក ហុង សុខហួរ ត្រូវ​តុលាការ​ក្រុងភ្នំពេញ ចោទ​ប្រកាន់​ចំនួន​៣​ករណី គឺ ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ក្លែង​ឯកសារ និង​ញុះញង់​ឲ្យ​មាន​អសន្តិសុខ​សង្គម ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៤ សីហា ដោយ​ចោទ​ប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ សន្ធិសញ្ញា​ព្រំដែន កម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន ប្រទេស​ទាំងពីរ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។