មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ

ចិន៖ បុរសវ័យចំណាស់ម្នាក់ បានក្លាយជាតារាល្បីនៅក្នុងភូមិ ដោយសារតែរូបគាត់បានបង្ហាញពីសមត្ថភាពដ៍អស្ចារ្យ ប្រឡែងលេងជាមួយដុំថ្មដែលមានទម្ងន់ធ្ងន់ៗ ធ្វើឲ្យអ្នកស្រុកគ្រប់គ្នាហៅគាត់ថា “ស្តេចដុំថ្ម” ។

លោក Liu Jie អាយុ ៥៦ឆ្នាំ រស់នៅក្នុងភូមិ Qiaoshang ជាយក្រុង Taierzhuang ប្រទេសចិន ដែលមានមុខរបរជាកសិករ ហើយបានព្យាយាមហាត់ក្បាច់កុនកុងហ្វូ​ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលប្រពន្ធរបស់គាត់មានការព្រួយបារម្ភជាខ្លាំង និងដាស់តឿនថា គួរតែបញ្ឃប់នូវទង្វើបែបនេះទៅ ព្រោះគាត់ខ្លាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

តួយ៉ាងនៅក្នុងការសម្តែងរបស់គាត់វិញ មានការចូលរួមពីអ្នកស្រុកភូមិជាច្រើន ហើយរូបគាត់ថែមទាំងអនុញ្ញាតឲ្យអ្នកភូមិហក់លោតលើដុំថ្ម ដែលមានទម្ងន់ធ្ងន់ ប្រមាណជាង ១០០គីឡូក្រាម ដែលដាក់នៅលើពោះរបស់គាត់ ដើម្បីចង់បង្ហាញពីកម្លាំងខាងក្នុងថាគាត់ជាមនុស្សដែលអាចទ្រាំ ជាមួយកម្លាំងសង្កត់ធ្ងន់ៗបាន។

មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ

បើតាមសម្តីបុរសចំណាស់ Liu Jie រូបនោះបានឲ្យដឹងដែរថា “ខ្ញុំពុំមានការឈឺចាប់អ្វីទាំងអស់” ។ គាត់បានបន្តទៀតថា “ប្រពន្ធរបស់ខ្ញុំគិតថា អាក្បាច់កុនកុងហ្វូស្អីហ្នឹង គឺវាខ្ជះខ្ជាយពេលវេលាអត់ប្រយោជន៍ គួរណាស់តែធ្វើអ្វីផ្សេង ដែលមានប្រយោជន៍ទើបវាប្រសើរ”

បើយោងតាមប្រភពបានឲ្យដឹងផងដែរថា គាត់ចាប់ផ្តើមចូលចិត្តស្រលាញ់សិល្បៈនេះ ចាប់តាំងពីពេលដែលគាត់បានឃើញសិល្បៈករសម្តែងក្បាច់គុនសៀក ដែលមកសម្តែងនៅក្នុងភូមិរបស់គាត់មកម្ល៉េះ។

យ៉ាងណាមិញ កាលពីក្នុងឆ្នាំ ២០០៨ ប្រពន្ធរបស់គាត់ ធ្លាប់ត្រូវចោរប្លន់ តែសំណាងល្អគាត់បានបញ្ចេញក្បាច់កុន ជួយប្រពន្ធបានទាន់ពេល ទើបធ្វើឲ្យប្រពន្ធរបស់គាត់ផ្លាស់គំនិត ហើយក៏អនុញ្ញាតឲ្យគាត់ហាត់ក្បាច់កុននោះជាបន្តមក។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ លោក Liu Jie ត្រូវបានគេឧស្សាហ៍ហៅទៅសម្តែងជាច្រើនលើក នៅក្នុងកម្មវិធីបុណ្យទានផ្សេងៗផងដែរ ដែលគេយល់ឃើញថា សិល្បៈបែបនេះ គឺជាផ្នែកមួយដ៏សំខាន់ និងកម្រដែលមិនអាចមានអ្នកធ្វើបានឡើយ៕

មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ
មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ
មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ
មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ
មិនធម្មតា! បុរសម្នាក់​ ជាប់រហ័ស្សនាម «ស្តេចដុំថ្ម» ក្បាច់កុនកុងហ្វូ

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត