មានអ្វីកើតឡើងប្រសិនបើអ្នកឈប់លេងប្រដាប់ភេទខ្លួនឯង

ការមើលរឿងសិចមិនត្រូវបានគេចាត់ទុកថា ជាសកម្មភាពខុសប្រក្រតីរបស់បុរសនៅក្នុងសង្គមបច្ចុប្បន្ននេះទេ។ ដូចគ្នានេះដែរ ការលេងប្រដាប់ភេទខ្លួនឯងអាចទទួលបានអត្ថប្រយោជន៏សុខភាពមួយចំនួន ដូចជាកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកក្រពេញប្រូស្តាត។
តែទោះបីជាយ៉ាងណាក៏ដោយ វាក៏នៅតែមានការជំទាស់ថា ការលេងប្រដាប់ភេទខ្លួនឯងមិនមែនជារឿងមួយល្អឡើយ។ ហេតុផលនឹងបង្ហាញដូចខាងក្រោម៖
 
មានអ្វីកើតឡើងប្រសិនបើអ្នកឈប់លេងប្រដាប់ភេទខ្លួនឯង
សិក្សាពីការមិនលេងប្រដាប់ភេទខ្លួនឯង
អ្នកវិទ្យាសាស្ត្រលោក Redditor Alexander Rhodes បានរកឃើញថា បុរសៗដែលមិនបានសម្រេចទឹកកាមយ៉ាងហោចណាស់ ៧ ថ្ងៃនឹងមានកំណើនឡើងនៃកម្រិតអរម៉ូនតេស្តតូស្តេរ៉ូន ៤៥.៧%។
គាត់បានសាកល្បងលមើល
ដោយសារគាត់បានចាប់អារម្មណ៏នឹងការស្រាវជ្រាវ គាត់មិនបានលេងប្រដាប់ភេទខ្លួនឯងអស់រយៈពេល ១សប្តាហ៏។
ត្រូវចាំថា គាត់មានវ័យ ២២ ឆ្នាំ ដូច្នេះការសកម្មនឹងផ្លូវភេទមិនមែនជារឿងមួយខុសធម្មតាទេ។
លោក Alexandar ចូលចិត្តលេងប្រដាប់ភេទខ្លួនឯង
មុនពេលនឹងគាត់ធ្វើការពិសោធន៏ គាត់បានលេងប្រដាប់ភេទខ្លួនឯង ១០ ដងក្នុង ១ថ្ងៃក្នុងពេលមើលរឿងសិច។ នៅពេលគាត់មានសម្រើបផ្លូវភេទនៅតាមទីសាធារណៈ, គាត់នឹងប្រញាប់ទៅបន្ទប់ទឹកភ្លាមដើម្បីលេងប្រដាប់ភេទខ្លួនឯង។
លទ្ធផល
នៅពេលគាត់បញ្ឈប់ការលេងប្រដាប់ភេទខ្លួនឯង, ចង្វាក់បេះដូងរបស់គាត់ចាប់ផ្តើមលោតញាប់ខុសប្រក្រតី។ ដូចគ្នានេះដែរ ការបានឃើញមនុស្សស្រីស្អាតគួរឲ្យទាក់ទាញតែងតែធ្វើឲ្យគាត់ភ័យតក់ស្លុត។
ការបង្កើតសមាគម
គាត់មិនបានវិភាគលើកម្រិតអរម៉ូនតេស្តតូស្តេរ៉ូនរបស់គាត់ឡើយ តែគាត់សម្គាល់ឃើញថា ថាមពល និងការផលិតរបស់គាត់មានការកើនឡើងច្រើន។ ដូច្នេះគាត់បានសម្រេចចិត្តបង្កើតក្រុមអ្នកមិនលេងប្រដាប់ភេទខ្លួនឯង (NoFaps)។
សមាជិកច្រើនជាង ១៥០ ០០០នាក់
បច្ចុប្បន្ននេះ សមាគមអ្នកមិនលេងប្រដាប់ភេទខ្លួនឯងមានសមាជិកដល់ទៅ ១៥៧ ០០០នាក់ ហើយពួកគេកំពុងព្យាយាមធ្វើការពិសោធន៏។ ហើយពួកគេមួយចំនួនទៀតក៏បានចូលរួមស្វែងរកពីមូលហេតុដែលធ្វើឲ្យមនុស្សញៀននឹងរឿងសិច ឬការលេងប្រដាប់ភេទខ្លួនឯង។
ការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Cambridge
សមាជិកសមាគមអ្នកមិនលេងប្រដាប់ភេទខ្លួនឯងបានសហការជាមួយនឹងសាកលវិទ្យាល័យ Cambridge ស្វែងយល់ពីប្រសិទ្ធិភាពនៃរឿងសិច។ វាត្រូវបានគេបង្ហាញថា អ្នកដែលញៀនរឿងសិចមានខួរក្បាលសកម្មដូចនឹងអ្នកញៀនជាតិស្រវឹង និងអ្នកញៀនថ្នាំដែរ។

តើការមើលរឿងសិចអាចធ្វើឲ្យមានបំរែបំរួលទម្រង់ខួរក្បាលដែរទេ?
អ្នកជំនាញផ្នែកចិត្តសាស្ត្រលោក Matthew Johnson ជឿថា ទម្រង់ខួរក្បាលរបស់មនុស្សយើងអាចនឹងប៉ះពាល់ពីការញៀននឹងរឿងសិច និងការលេងប្រដាប់ភេទខ្លួនឯង។
ឃ្លាំងសិក្សា
ឃ្លាំងសិក្សាមួយចំនួនក៏បានបង្ហាញដែរថា ក្រសោមខួរក្បាលត្រង់ថ្ងាសនឹងត្រូវបានបំផ្លាញដោយសារការប្រព្រឹត្តផ្លូវភេទរបស់មនុស្ស។
តើត្រូវលេងប្រដាប់ភេទខ្លួនឯងទៀត ឬក៏អត់?
ទោះបីជាយ៉ាងណាក៏ដោយ លោក Johnson នៅតែទទួលស្គាល់ថា គាត់នឹងលេងប្រដាប់ភេទខ្លួនឯងទៀតនៅថ្ងៃអនាគត។ នេះដោយសារតែអារម្មណ៏វិជ្ជមាននៃការមិនលេងប្រដាប់ភេទខ្លួនឯងដូចគ្នានឹងការបំផ្លាញចំណង់ផ្លូវភេទ។ លើសពីនេះទៀត ការលេងប្រដាប់ភេទខ្លួនឯងអាចជួយបំបាត់ភាពតានតឹង បន្ទាប់ពីទទួលបានអត្ថប្រយោជន៏ដល់សុខភាព៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!