ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

6 Videos

​កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ដែល​កំពុង​តែមាន​សន្ទុះ ប្រជាប្រិយភាព​ហក់​ឡើង​ខ្លាំង ពេជ្រ សោភា បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ដោយ​សុំ​កុំ​ឲ្យ​យក នាង​ទៅ​ប្រៀបធៀប​ជាមួយនឹង​តារាចម្រៀង​ដទៃទៀត ព្រោះតែ​នាង​គ្រាន់តែ​ជា​តារាចម្រៀង​ធម្មតា សម្លេង​ក៏​មិនល្អ ស្រែក​ក៏​មិន​ដល់​គេ​ថែមទៀត ។​

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

M88

​ពេជ្រ សោភា បាន​សរសេរ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​របស់​នាង​យ៉ាង​ហូរហែ​ថា «​អរគុណ​បងប្អូន ដែល​ស្រឡាញ់​ខ្ញុំ តែ​ខ្ញុំ​សូម​សំណូមពរ​ដល់​បងៗ​ម្ចាស់ page មួយចំនួន ដែល​តែង​យក​រូបនាង​ខ្ញុំ​ទៅ ប្រៀបធៀប​នឹង​តារាចម្រៀង​ផ្សេងៗ សូមមេត្តា​ឈប់​ទៅ​… នាង​ខ្ញុំ​គ្រាន់​ជា​តារាចំរៀង​ធម្មតា​ម្នាក់ សម្លេង​ខ្ញុំ​ក៏​មិនល្អ​ខ្លាំង ស្រែក​មិនបាន​ខ្ពស់​ដល់​គេ គ្មានអ្វី​អស្ចារ្យ​ខ្លាំង ដែល​អាច​យកទៅ​ប្រៀប​នឹង កំពូល​តារា​ផ្សេងៗ​នោះទេ ខ្ញុំ​គ្មាន​សមត្ថភាព​យក​ខ្លួន​ទៅ​ប្រៀប​នឹង​ពួកគាត់​ទេ​… ខ្ញុំ​អាច​ត្រឹម​ច្រៀង ឡិកឡក់​លើ​ឆាក ធ្វើឱ្យ​បងប្អូន​ដែល​ស្រឡាញ់​ខ្ញុំ​សើច​សប្បាយ​ប៉ុណ្ណោះ ហើយ​អាច​ត្រឹម​ធ្វើ​អ្វីដែល អាចធ្វើ​បាន សំខាន់​ដើម្បី​ចិញ្ចឹម​ម្តាយ និង​គ្រួសារ​ខ្ញុំ​រស់​… ដូចនេះ​សង្ឃឹមថា​ឈប់​ទៅ នាំ​តែ​ឱ្យ​តារា មើលមុខ​គ្នា​មិន​ចំ ហើយ FanFan ឈ្លោះ​គ្នា​ប៉ុន​នោះ ហើយ​អូនៗ SP កុំ​ត​ជាមួយ fan តារា​ផ្សេង ដែល​ជេរ​បង​នោះ​អី គ្មាន​បាន​អី​នោះទេ ខំប្រឹង​រៀន ហើយ​កុំ​យកចំនេះ​ដឹង​មក​ជេរ​គ្នា​ឥតប្រយោជន៍ ក្នុង Facebook អាណិត​ប៉ា​ម៉ាក់​អូន មនុស្ស​ចេះដឹង​គេ​មិន​ប្រើ​សម្ដី​តិះដៀល​អ្នកដទៃ​ទេ អូន​ត្រូវ​ចាំ អរគុណ​» ។​

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

​សារ​បង្ហាញ​ពី​អារម្មណ៍​របស់​តារាចម្រៀង ពេជ្រ សោភា ធ្វើឡើង​ក្រោយ​ពេលដែល​អ្នកគាំទ្រ​រូបនាង ជាមួយនឹង​អ្នកគាំទ្រ​តារាចម្រៀង​ស្រី​ក្នុងស្រុក​ផ្សេងទៀត កើត​ជម្លោះ​សង្គ្រាមពាក្យសម្ដី​នឹង​គ្នា ដោយសារតែ​ពួកគេ​ចាត់ទុក​តារាចម្រៀង​ក្នុង​ដួងចិត្ត​របស់​ពួកគេ ថា​ល្អ​ដាច់​គេ​រៀងៗ​ខ្លួន ដែល​បង្ក ជាការ​ផ្ទុះ​សង្គ្រាមពាក្យសម្ដី ប​ណ្ដោ​ស​គ្នា​ចុះឡើង​ពេញ​បណ្ដាញ​សង្គម​តែម្ដង ។​

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

​សូមបញ្ជាក់ថា អ្វីដែល​តារាចម្រៀង​កំពុង​ឡើង​ប្រជាប្រិយភាព ពេជ្រ សោភា ចង់បាន​នោះ គឺ​សុំ​ឲ្យ បញ្ឈប់​ការយក​រូបនាង​ទៅ​ប្រៀបធៀប​ជាមួយ​តារាចម្រៀង​ដទៃ ក៏ដូចជា​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​តារា ចម្រៀង​ស្រីៗ​ក្នុងស្រុក​ទាំងអស់ ឈប់​ឈ្លោះ​គ្នា​ព្រោះ​នាង ត្រឹមតែ​ការស្រឡាញ់ និង​គាំទ្រ​នាង​គឺ នាង​រីករាយ​ណាស់​ទៅហើយ ៕ ខេមរា​

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…

ពេជ្រ សោភា ខ្ញុំ​មិន​អស្ចារ្យ​ទេ កុំ​យកទៅ​ប្រៀបធៀប​…