រថយន្ដ​ម៉ូត​ថ្មី ឃើញ​ហើយ​ចាប់អារម្មណ៍​ទេ​?

6 Videos

​ប្រជាជន​នៅ​ប្រទេស​ចិន មិន​ដែលមាន​នរណាម្នាក់​ព្យាយាម​ក្នុង​ការធ្វើ​រថយន្ត​ដោយ​ខ្លួនឯង​នោះ ឡើយ តែ​កាលពី​ថ្ងៃ​អង្គារ មាន​រូបថត​ជាច្រើន​សន្លឹក ដែល​បានបង្ហាញ​ពី​បុរស​ម្នាក់ ដែល​បាន​បើកបរ នូវ​រថយន្ត​ដែល​កែច្នៃ​ឡើង​ដោយ​ខ្លួន​គាត់ មាន​រូបរាង​ដូចជា​គ្រាប់បែក បើតាម​ផ្លូវ​នៅ​ភាគ​អាគ្នេយ៍ នាទី​ក្រុង Nanchong ខេត្ត Sichuan ប្រទេស​ចិន ដោយបាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យ​ឈរ​មើល ។​

​ប៉ុន្តែ​ភ្លាមៗ​នោះ បន្ទាប់ពី​ការបើកបរ​លើកដំបូង​របស់​រថយន្ដ​មួយ​នេះ វា​ត្រូវបាន​ប៉ូលីស​ក្នុង​តំបន់ មើលឃើញ ហើយ​ឃាត់ទុក​ដើម្បី​ការពារ​សុវត្ថិភាព ។ មែនទែនទៅ​, ការធ្វើ​រថយន្ត​របស់​បុរស​ខាង លើ មិនមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​នោះឡើយ ។​

M88

រថយន្ដ​ម៉ូត​ថ្មី ឃើញ​ហើយ​ចាប់អារម្មណ៍​ទេ​?

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា លោក Qin Gang ដែលជា​មន្ត្រី​ក្នុង​តំបន់​បាន បញ្ជាក់ថា «​រថយន្ត​នេះ​មាន​កង់​សរុប​ចំនួន​បី ហើយ​កង់ ទាំងបី​របស់​វា គឺ​ប្រើ​កង់​របស់​ទោចក្រយាន (​កង់​) តែប៉ុណ្ណោះ​» ។ លោក​បាន​បន្ថែមថា «​គុណភាព​របស់​រថយន្ត​ខាងលើ មិនត្រូវ​បាន​ធានា​ឡើយ ហើយ​វា​ថែមទាំង​បង្ហាញ​ពី​ហានិភ័យ​ខ្ពស់​ផងដែរ​» ។​

​ម្ចាស់​រថយន្ត​ខាងលើ​បាន​ពន្យល់ថា «​ខ្ញុំ​ដឹងថា​វា​មាន​គ្រោះថ្នាក់ ពេល​នៅលើ​ផ្លូវ ប៉ុន្តែ​ខ្ញុំ​មិនដែល បើក​វា​តាម​ទីសាធារណៈ​ពីមុនមក​ទេ ។ ថ្ងៃនេះ ខ្ញុំ​ប្រញាប់​ជូន​កូន​របស់ខ្ញុំ​ទៅ​សាលារៀន ដូច្នេះ​ខ្ញុំ​ក៏ យក​វា​មក​ប្រើ ដោយសារ​សាលារៀន​នៅ​ជិត​ផង​» ។ សូមបញ្ជាក់ថា រថយន្ដ​ខាងលើ​មិន​ប្រើ​អគ្គីសនី ឡើយ គឺ​ប្រើ​កម្លាំង​មនុស្ស​សុទ្ធសាធ ៕ ខេមរា​

រថយន្ដ​ម៉ូត​ថ្មី ឃើញ​ហើយ​ចាប់អារម្មណ៍​ទេ​?

​ប្រភព​៖ CCTVNews