ថន តារា មាន​មន្ត្រី និង​ឧកញ៉ា​តាម​សុំ​ស្នេហ៍ មិន​ដាច់​

​រាជធានី​ភ្នំពេញ : តារា​សម្តែង​សាច់​សខ្ចី​ស្រស់​សោភា តួអង្គ​ក្នុង​រឿង ទឹកចិត្ត​ប្រពន្ធ   កញ្ញា ថន តារា កាលពីពេល​ថ្មីៗ​នេះ​ល្បី​ថា កំពុងមាន​បុរស​អ្នកមាន​ម្នាក់​តាម​ថ្ពក់​បេះដូង​របស់​នាង​។ បន្ទាប់ពី កញ្ញា ថន តារា បានប្រកាស​ក្តែ​ងៗ​ថា បុរស​ដែល​នាង​ប៉ងប្រាថ្នា​យកមក​ធ្វើជា​ស្វាមី​នៅពេល​អនាគត គឺជា​បុរស​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម​។​

ថន តារា មាន​មន្ត្រី និង​ឧកញ៉ា​តាម​សុំ​ស្នេហ៍ មិន​ដាច់​ ថន តារា មាន​មន្ត្រី និង​ឧកញ៉ា​តាម​សុំ​ស្នេហ៍ មិន​ដាច់​

​ក្រោយពី​នាង​ប្រកាសប្រាប់​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​នៅពេល​ថ្មីៗ នេះ​បាន​លេចឮ​ដំណឹង​ពី​អ្នកជិតខាង​ដែល​រស់នៅ​ក្បែ​ផ្ទះ​របស់​នាង​ថា ពេលនេះ​នាង​កំពុង​តែមាន​បុរស​អ្នកមាន​ទ្រព្យ​ម្នាក់​តាម​សុំ​ស្នេហ៍​នាង​។ ពាក្យ​ចរចា​ម​អា​រ៉ា​ម​ខាងលើ​បាន​បន្តថា អ្នក​ដែល​តាម​សុំ​ស្នេហ៍ កញ្ញា ថន តារា នោះ មាន​ឋានៈ​ជា​មន្ត្រី​ធំ និង​ជា​អ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម​ម្នាក់ ព្រោះ​គេ​តែងតែ​ឃើញ​មន្ត្រី​ធំ​រូបនោះ​ចេញចូល​ផ្ទះ​របស់​នាង​ជា​ញឹកញាប់ និង​សុំ​ក្តី​ស្នេហ៍​ពី​នាង​ឲ្យ​តែ​នាង​ចង់បាន​អ្វី គឺ​មន្ត្រី​ធំ​រូបនោះ​ហ៊ាន​ផ្តល់​ឲ្យ​នាង​គ្រប់បែបយ៉ាង​ទាំងអស់​៕

 

ថន តារា មាន​មន្ត្រី និង​ឧកញ៉ា​តាម​សុំ​ស្នេហ៍ មិន​ដាច់​