Rashford អាច​មាន​ឱកាស​ជាប់​​ជម្រើស​ជាតិ​អង់គ្លេស ទៅ​ Euro 2016

គ្រូ​បង្វឹក​តោ​កំណាច​អង់គ្លេស​លោក Roy Hodgson បាន​បើកទ្វារ​ស្វាគមន៍​យុវជន Manchester United កីឡាករ Marcus Rashford បង្ហាញ​ខ្លួន​ជាមួយ​ក្រុមជម្រើសជាតិ​លើក​ដំបូង​នៅ​យុទ្ធនាការ Euro ២០១៦។

 

Rashford អាច​មាន​ឱកាស​ជាប់​​ជម្រើស​ជាតិ​អង់គ្លេស ទៅ​ Euro 2016

 

ការ​ពិចារណា​រើស​យក Rashford គឺ​បន្ទាប់​ពី​​ខ្សែប្រយុទ្ធ​វ័យ​១៨ឆ្នាំរូប​នេះ​ បាន​ស៊ុត​បញ្ចូល​ទី២​គ្រាប់​ឲ្យ Man Utd ទល់​នឹង FC Midtjylland និង​២​គ្រាប់​ទៀត​ទល់​នឹង Arsenal ក្នុង​ជ័យជម្នះ៣-២ កាល​ពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន។

 

ជុំវិញ​ការ​បញ្ចូល Rashford ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ លោក Hodgson បាន​ប្រាប់​ថា៖”ខ្ញុំ​អាច​នឹង​ដាក់ ឬ​ដក Rashford ក្នុង​ក្រុម​ជម្រើស​ជាតិ ហើយ​សង្ឃឹម​ថា​គាត់​នឹង​ធ្វើ​បាន​ល្អ។ ខ្ញុំ​បាន​សង្កេត​ការ​លេង​របស់ Rashford ២ឆ្នាំ​មក​ហើយ គាត់​គឺ​សក្ដិសម​នឹង​ប្រព័ន្ធ​លេង​របស់​ពួក​យើង”៕

 

សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​យុវជន Rashford សម​នឹងជាប់​ជម្រើស​ជាតិ​អង់គ្លេស​ ទៅ​ Euro ឆ្នាំ​នេះ​ឬ​អត់?

 

ចុចអាន៖ Rashford ​ប្រាប់​​មូលហេតុ​​មិន​អាច​អបអរ ​ទោះ​ស៊ុត​ឲ្យ​ Man Utd

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC