តារា​ចម្រៀង​ជើង​ចាស់​ថៃ​ប្រែ​មុខមាត់មើល​មិន​ចង់​ស្គាល់ ក្រោយ​ធ្វើ​ការ​វះកាត់

តារា​ចម្រៀង​បែប​ជនបទ​ Surachai Sombatchareon អាយុ​៥៩​ឆ្នាំ បាន​ធ្វើ​ឲ្យ​សាធារណជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បង្ហាញ​មុខ​មាត់​ថ្មី​ក្មេង​ជាង​មុន​​ជាង​២០​ឆ្នាំ ក្រោយ​ធ្វើ​ការ​វះកាត់​កាល​ពី​ខែ​មុន​ក្រោម​គម្រោង​ “Face Off” ។

 

តារា​ចម្រៀង​ជើង​ចាស់​ថៃ​ប្រែ​មុខមាត់មើល​មិន​ចង់​ស្គាល់ ក្រោយ​ធ្វើ​ការ​វះកាត់

 

​Surachai ដែល​ជា​តារា​ចម្រៀង​ចាស់​ទុំ​ក្នុង​សិល្បៈ​ថៃ​​បាន​និយាយ​ក្រោយ​បង្ហាញ​មុខ​ថ្មី​ថា​ លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​និង​មើល​ទៅ​ក្មេង​ជាង​មុខ បន្ទាប់​ពី​ការ​ វះកាត់​​កែសម្ផស្ស​នាំ​ឲ្យ​លោក​ក្លាយ​ជា​បុរស​អាយុ​៣៥​ឆ្នាំ។

 

តារា​វ័យ​ជិត​៦០​ឆ្នាំ​​បាន​បន្ថែម​ក្នុង​សន្និសីទ​​កាល​ពី​ម្សិលមិញ​ថា៖​”វា​គឺ​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​ក្នុង​ការ​វះកាត់​​កែសម្ផស្ស។ ខ្ញុំ​ចង់​ប្រាប់​ទៅ​អ្នក​ទាំង​អស់​គ្នា​​ថា ខ្ញុំ​សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ធ្វើ​វា​ជា​យូរ​មក​ហើយ។ ​ខ្ញុំ​អាយុ​៥៩​ឆ្នាំ​ហើយ។ ប្រសិន​បើ​ខ្ញុំ​​មិន​ធ្វើ​វា​ឥលូវ​ទេ តើ​ខ្ញុំ​គួរ​ធ្វើ​វា​ពេល​ណា? ខ្ញុំ​គ្រាន់​តែ​ចង់​មាន​អារម្មណ៍​រីករាយ​ នៅ​ពេល​ជួប​អ្នក​គាំទ្រ​របស់​ខ្ញុំ”។ មិន​ត្រឹម​តែ​កែ​មុខ​មាត់​ប៉ុណ្ណោះ​ទេ Surachai ថែម​ទាំង​ដាំ​សក់​ទៀត​ផង។

 

 

តារា​ចម្រៀង​ជើង​ចាស់​ថៃ​ប្រែ​មុខមាត់មើល​មិន​ចង់​ស្គាល់ ក្រោយ​ធ្វើ​ការ​វះកាត់

 

អ្នក​ដែល​ផ្លាស់​ប្ដូរ​សម្រស់​តារា​ជើង​ចាស់​ខាង​លើ​គឺ​មាន​ឈ្មោះ​ថា Dr Xeping។ នាង​ធ្លាប់​ត្រូវ​បា​ន​សមាគម​វះកាត់​កែសម្ផស្ស​របស់​ថៃ​​ត​វ៉ា​​លើ​គម្រោង​ “Face Off” ​ដែល​អាច​កែប្រែ​មនុស្ស​ពី​អាយុ​៦០​​ទៅ​៣០​ឆ្នាំ​បាន​ ជាមួយ​នឹង​បច្ចេកទេស​​វះកាត់​ដែល​សង្កត់​លើ​ចំណុច​ទាំង​១០​នៅ​លើ​មុខ។ នេះ​តាម​ Bangkok Post។ ហេតុ​ផល​ដែល​គេ​ត​វ៉ា​ព្រោះ Dr Xeping គ្មាន​អាជ្ញាប័ណ្ណ​គ្រូពេទ្យ​ត្រឹមត្រូវ។

 

លើ​រឿង​នេះ Dr Xepingបាន​​ចេញ​មក​និយាយ​ថា​ នាង​មិន​មែន​អ្នក​ជំនាញ​វះកាត់​កែសម្ផស្ស​ពិត​មែន ប៉ុន្តែ​គ្រាន់​ជា អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សម្រស់។ យ៉ាងណាមិញ គម្រោង “Face Off”របស់​នាង​បាន​ធ្វើ​ឲ្យ​ Surachai ក្លាយ​ជា​មនុស្ស​បុរស​វ័យ​ក្មេង​ពិត​ប្រាកដ​។ នេះ​តាម Thairath ៕

 

តារា​ចម្រៀង​ជើង​ចាស់​ថៃ​ប្រែ​មុខមាត់មើល​មិន​ចង់​ស្គាល់ ក្រោយ​ធ្វើ​ការ​វះកាត់

 

ចុចអាន៖ពិធីករ​ថៃ​ Sorayuth ចេញ​មក​អាន​ព័ត៌មាន​ភ្លាម​ៗ ក្រោយ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  coconuts