សាវិន ហ្វីលីព មាន​នាទី​រក​គូ​ឲ្យ​ក្មួយ​ស្រី

លោក សាវិន ហ្វីលីព បាន​អធិប្បាយ​ក្នុង​កម្មវិធី “ម៉ាអេម” សប្ដាហ៍​មុន​ថា លោក​មាន​នាទី​ច្រើន​យ៉ាង​លើ​ក្មួយ​ស្រី​វ័យ ១៧​ឆ្នាំ​របស់​ខ្លួន មាន​ទាំង​បីបាច់ ផ្ចុងផ្ដើម​ឲ្យ​ចូល​សិល្បៈ ក្នុង​នោះ​រួម​ទាំង​ការ​មើល​ការ​ខុស​ត្រូវ​លើ​ការ​រក​គូ​អនាគត​ឲ្យ​នាង​ផង​ដែរ។

 

សាវិន ហ្វីលីព មាន​នាទី​រក​គូ​ឲ្យ​ក្មួយ​ស្រី

 

នាទី​ខាង​លើ គឺ​លោក ហ្វីលីព បញ្ជាក់​ថា លោក​ទទួល​បាន​ពី​ការ​លើក​បន្ទុក​បណ្ដាក់​របស់​ឪពុក​ម្ដាយ​ផ្ទាល់​របស់ សុវណ្ណ រ៉ាផា ដែល​ជា​ក្មួយ​ស្រី​លោក ដោយ​ក្នុង​នោះ លោក​ប្រៀប​ដូច​ជា​ឪពុក​ម្នាក់។ “និយាយ​ទៅ​ខ្ញុំ ដូច​ជា​កូន​របស់​ខ្ញុំ ឪពុក​ម្ដាយ​គាត់ ឲ្យ​មើល​ការ​ខុស​ត្រូវ​ទាំង​ឡាយ រួម​ទាំង​រឿង​អាពាហិពិពាហ៍​របស់​គាត់​ផង”។

 

ទោះ​យ៉ាង​ណា មិន​មាន​ន័យ​លោក​បិទ​សិទ្ធិ​ក្មួយ​ស្រី​ក្នុង​ការ​ជ្រើស​រើស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​នោះ​ទេ ប៉ុន្តែ​គឺ​លោក គ្រាន់​តែ​មើល​បន្ថែម​ប៉ុណ្ណោះ​ថា បុគ្គល​នោះ អាច​ឲ្យ​ក្មួយ​ស្រី​ផ្ញើ​ខ្លួន​បាន​ដោយ​មាន​សុភមង្គល​ឬ​អត់៕

 

តោះ…ទស្សនា​ទាំង​អស់​គ្នា​ទៀត…!!!

 

 

អត្ថបទ៖ ទារិកា