គ្រូ​​ពេទ្យ​​​ប្រឈម​​​​ព្យួរ​ការងារ ​ក្រោយ​​​ Selfie​ ​​ពេល​អ្នក​ជំងឺ​កំពុង​ឆ្លង​ទន្លេ

​លោក​​វេជ្ជបណ្ឌិត​ម្នាក់​​ ​ត្រូវ​គេ​រិះ​គន់​ និង​ស្ដី​បន្ទោស​​យ៉ាង​ខ្លាំង​ ក្រោយ​​ថត​ Selfie ​ក្នុង​បន្ទប់​ឆ្លង​ទន្លេ​ជាមួយ​​​​អ្នក​ជំងឺ​​កំពុង​​​សម្រាលកូន​​អត់​​សំលៀក​បំពាក់​​​ ដេក​លើ​គ្រែ​​​ជា​រូប​នៅ​ពីក្រោយ។

 

គ្រូ​​ពេទ្យ​​​ប្រឈម​​​​ព្យួរ​ការងារ ​ក្រោយ​​​ Selfie​ ​​ពេល​អ្នក​ជំងឺ​កំពុង​ឆ្លង​ទន្លេ

​​​​

វេជ្ជបណ្ឌិត​​នេះ​មាន​ឈ្មោះ Dergiu Sochirca ​ ធ្លាប់​ជា​ប្រធាន​​មន្ទីរ​ពេទ្យ​​​ក្នុង​ទីក្រុង Floresti ​​ភាគ​ខាង​ជើង​​​សាធារណរដ្ឋ​ Moldova ​ដែល​មាន​ព្រំដែន​​ខាង​លិច​ជាប់​ប្រទេស​រ៉ូម៉ានី ​និង​ខាង​ជើង​ជាប់​អ៊ុយក្រែន។ ​​ក្រោយ​​ថត​ពាក់​កណ្ដាល​ខ្លួន​បែប​នេះ​រួច​ លោក​បាន​បង្ហោះ​ទៅ​ក្នុង​គណនី Facebook ​របស់​ខ្លួន។

 

​រូប​ថត​​​សន្លឹក ​​​​ត្រូវ​បាន​គេ​​ចែក​តៗ​គ្នា​យ៉ាង​ច្រើន​ជា​មួយ​ពាក្យ​រិះគន់​ផង ហើយ​​ពេល​នេះ ​ក្រសួង​​​សុខាភិបាល​​ បាន​​ទាមទារ​​​ឲ្យ​ព្យួរ​ការ​ងារ​​គ្រូពេទ្យ​​ខាង​លើ។ ​​បើ​តាម​​គណនី​ Facbook ​របស់លោក​ផ្ទាល់​ គេ​ឃើញ​​​មាន​​បង្ហោះ​​រូប​ថត ​​២សន្លឹក​​ ដោយ​រូប​ថត​​ដំបូង​ថត Selfie នៅ​ក្នុង​បន្ទប់​វះកាត់ ​​ពី​មុខ​​​អ្នក​ជំងឺ​​ជា​ស្ត្រី​​អាក្រាត​កាយ។ ចំណែក​​រូប​​ថត​​ទីពីរ​ ​បង្ហាញ​ពី​ទារក​ក្រោយ​កើត​​​ បី​​ដោយ​​​ពេទ្យ​​ម្នាក់​ទៀត។​​​​​

 

សារ​​​គ្រូពេទ្យ​ ​សរសេរ​នៅ​​​លើ​រូបថត​បង្ហោះ​​​​នោះ​​​ដាក់​ថា៖ “​សូម​ស្វាគមន៍​​បុគ្គលិក​ទាំង​អស់​​ដែល​ធ្វើ​ការ​វេន​យប់! ​ទារក​​ទើប​កើត​​ជាមួយ​ក្ដី​សង្ឃឹម​​ខ្ពស់​ម្នាក់​នេះ​ ​បាន​​ឃើញ​ពិភព​លោក​ហើយ”។ ​ ​​​ក្រោយ​​បង្ហោះ​​​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ ​​សារព័ត៌មាន​​ក្នុង​​ស្រុក​​​ជា​ច្រើន​ ​បាន​យក​អត្ថបទ​នេះ​ចុះ​ផ្សាយ​ ​នាំឲ្យ​មាន​ភាព​ចម្រូង​ចម្រាស់​កាន់​តែ​ផុលផុស។

 

​​រដ្ឋ​មន្ត្រី​សុខាភិបាល​ លោកស្រី​ Ruxanda Glavan ​​​​និយាយ​ថា៖​”​ វេជ្ជបណ្ឌិត​​​ខាង​លើ​​ ​នឹង​ត្រូវ​​ទទួល​ទណ្ឌកម្ម​​ចំពោះ​​អាកប្បកិរិយា​​មិន​សមរម្យ​របស់​ខ្លួន​”។​​​​​ ​សកម្ម​ភាព​​របស់​គ្រូ​ពេទ្យ​រូប​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​​ការ​បំពាន​សិទ្ធិ​រក្សា​ការសម្ងាត់​របស់​អ្នក​ជំងឺ ​បំពាន​​ការ​ការពារ​ព័ត៌មាន​​បុគ្គល និង​​ក្រម​សីលធម៌ ​ក្នុង​​វិជ្ជាជីវៈ​គ្រូពេទ្យ។ ​ពេល​នេះ មន្ទីរពេទ្យ​​កំពុង​​សម្រេច​​​រក​វិធាន​ការ​ ​បែប​ណា​​ចំពោះ​​​គ្រូពេទ្យ​ Sochirca​ ហើយ​៕

 

គ្រូ​​ពេទ្យ​​​ប្រឈម​​​​ព្យួរ​ការងារ ​ក្រោយ​​​ Selfie​ ​​ពេល​អ្នក​ជំងឺ​កំពុង​ឆ្លង​ទន្លេ

 

 

ចុចអាន៖ ក្រុម​​គ្រូពេទ្យ​​ជាច្រើន​នាក់​ត្រូវ​បង្ខំ​ឲ្យ​​ឈរ​​បី​សព​ក្មេង​​ ក្រោយ​ព្យាបាល​ស្លាប់​

ចុចអាន៖ រួមភេទ​រួច​ត្រូវតែ​នោម​ចេញ​ព្រោះ​តែ​…

ចុចអាន៖ គ្រូពេទ្យ​ចិត្ត​ធម៌ ព្យាបាល​អ្នក​ជំងឺ​ក្រី​ក្រ​១០ម៉ឺន​នាក់ មិន​យក​ប្រាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail