ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

ក្រុមហ៊ុន​កម្ពុជា Phnom Penh Precast Plants​ បាន​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​របស់​ថៃ​ឈ្មោះ​ថា VCON Group កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ នៅ​ទី​ស្នាក់​ការ​កណ្ដាល​ក្រុមហ៊ុន CTS អគារ​លេខ A5-8 វិថី La Seine ទីក្រុង​កោះ​ពេជ្រ​។​

 

Phnom Penh Precast Plants រំពឹង​ថា ការ​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​នេះ ​នឹង​បង្កើន​ការ​ជឿជាក់​របស់​អ្នកវិនិយោគ និង​ពង្រីក​សក្ដានុពល​បន្ថែម​​ដល់​អតិថិជន​របស់​ខ្លួន​។ ក្រៅពី​បង្គោល​ភ្លើង លូ និង​សសរ​គ្រឹះ​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់​ដ៏​មាន​គុណភាព​ដែល​ក្រុមហ៊ុន​កំពុង​ផលិត​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​បេតុង​ប្រហោង និង​ជញ្ជាំង​ចាក់​ស្រាប់​ផងដែរ​។​

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Phnom Penh Precast Plants​ បាន​ថ្លែង​ថា៖ “​បេសកកម្ម​របស់​យើង​គឺ​ក្លាយជា​រោងចក្រ​លេខ​១​នៅ​កម្ពុជា​ ដែល​ផលិត​ផលិតផល​ធ្វើ​ពី​បេតុង​ចាក់​ស្រាប់​សម្រាប់​បម្រើ​ផ្នែក​ឧស្សាហកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​។ យើង​ចង់​ពង្រីក​សង្វាក់​ផលិតផល​របស់​យើង​ដោយ​បន្ត​ផ្ដល់​ផលិត​ផល​ចាក់​ស្រាប់​គុណភាព​ខ្ពស់​ដល់​ទីផ្សារ​កម្ពុជា​។ VCON Group ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​លើ​ការផលិត​បេតុង និង​ជញ្ជាំង​ចាក់​ស្រាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដូច្នេះ​ដើម្បី​ពង្រីក​ផលិតផល​របស់​យើង VCON Group ជា​ដៃគូ​ល្អ​បំផុត។ បើ​តាម​ការ​ស្រាវជ្រាវ​ទីផ្សារ​ ផលិតផល​ដែល​យើង​ត្រៀម​ផ្ដល់​ជូន​ខាង​មុខ​ នឹង​ជួយ​ដល់​អតិថិជន​ឲ្យ​ចំណេញ ទាំង​ពេល​វេលា​ និង​ថវិកា ​បើ​ធៀប​នឹង​ការ​សាងសង់​នៅ​នឹង​កន្លែង​ផ្ទាល់​។ យើង​ជឿ​ថា ផលិតផល​បេតុង និង​ជញ្ជាំង​ចាក់​ស្រាប់ ​នឹង​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​សាងសង់​នៅ​កម្ពុជា​ ពិសេស​នៅ​លើ​សំណង់​ធំៗ ដូចជា​ផ្សារ​ទំនើប សាលារៀន សាល​ប្រជុំ​ខ្នាត​ធំ កន្លែង​ចត​យានយន្ត ឃ្លាំង ។​ល​។​

 

ដក​ការ​ចំណាយ​លើ​ថ្លៃ​ដី​ចេញ យើង​បាន​វិនិយោគ​ទឹកប្រាក់​បន្ថែម ២ លាន​ដុល្លារ​ទៅ​លើ​ទឹកប្រាក់ ១៥ លាន​ដុល្លារ​ដែល​យើង​បាន​វិនិយោគ​កន្លង​មក​។ នៅ​ពេល​ដែល​អតិថិជន​យល់​ពី​ផលិតផល​របស់​យើង​កាន់តែ​ច្បាស់ ហើយ​តម្រូវ​ការ​កើន​ឡើង យើង​គ្រោង​នឹង​ពង្រីក​ការ​វិនិយោគ​យើង​បន្ថែមទៀត​។​

 

ក្រុមហ៊ុន​ជា​ដៃគូ​របស់​យើង​ នឹង​ចាប់ផ្ដើម​ការងារ​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​លើ​ភាព​ជា​ដៃគូ​ផ្លូវការ​នេះ​តទៅ​។ ដៃគូ​របស់​យើង​បាន​ត្រៀម​គ្រឿងចក្រ​ទាំងអស់​រួចរាល់ ហើយ​យើង​នឹង​ចាប់ផ្តើម​សាង​សង់​រោងចក្រ​ថ្មី​នៅក្នុង​ខែ​មេសា ឆ្នាំ ២០១៦ នេះ​។ រោងចក្រ​ថ្មី​នឹង​សាងសង់​រួចរាល់​នៅ​ត្រឹម​ខែ​កញ្ញា ឆ្នាំ ២០១៦​។ យើង​ស្វាគមន៍​រាល់​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​ផលិតផល​របស់​យើង​ចាប់ពី​ថ្ងៃនេះ​តទៅ​”។

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

ក្រុមហ៊ុន Phnom Penh Precast Plants ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ VCON Group

 

អំពី​ក្រុមហ៊ុន Phnom Penh Precast Plants

រោងចក្រ PHNOM PENH PRECAST PLANTS ចាប់​ផ្ដើម​សាងសង់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ កសាង​នៅ​លើ​ផ្ទៃ​ដី​ជិត ៣​ហិច​តា ប្រប​មាត់​ទន្លេ​តាម​បណ្ដោយ​ដៃ​ទន្លេសាប ដែល​ស្ថិតនៅ​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ​ ដែល​មាន​ចម្ងាយ​ប្រហែល​៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​រាជធានី​។ រោងចក្រ PHNOM PENH PRECAST PLANTS ​បាន​នាំ​យក​គ្រឿង​ចក្រ​គ្រឿង​ផលិត​បរិក្ខារ​ផ្សេងៗ និង​បច្ចេកវិទ្យា​ពី​អាល្លឺម៉ង់ ដោយ​ប្រើប្រាស់​អ្នក​បច្ចេកទេស​ និង​កម្លាំង​ពលកម្ម​ខ្មែរ​សុទ្ធសាធ​ប្រហែល ៣០០​នាក់ ។

Phnom Penh Precast Plants ជា​រោងចក្រ​ដែល​នាំ​មុខ​គេ​ក្នុង​ការផលិត​បង្គោល​ភ្លើង​​គុណ​ភាព​ខ្ពស់​ប្រវែង​ចាប់ពី​៩​ម៉ែត្រ ដល់ ១៤​ម៉ែត្រ លូ​ធ្វើ​ពី​បេតុង​គុណភាព​ខ្ពស់​មាន​មុខ​កាត់​ចាប់​ពី ៦០០mm ដល់ ១៥០០mm ដែល​លូ​មួយ​កង់ៗ​មាន​ប្រវែង​២៥០០mm​។ យើង​ក៏​មាន​ផលិត​សសរ​គ្រឹះ​មូល​ធ្វើ​បេតុង​ដែល​មាន​មុខកាត់ 300mm និង​400mm​។ បើ​ទោះ​បី​ជា​រោងចក្រ​របស់​យើង​ទើបតែ​ដំណើរ​ការ​បាន​​រយៈពេល​ជាង​២​ឆ្នាំ​ក៏​ដោយ ​ក៏ប៉ុន្តែ​ផលិតផល​ទីផ្សារ​របស់​យើង​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​។ រោងចក្រ​យើង​បាន​ផ្គត់ផ្គង់​បង្គោល​ភ្លើង​យ៉ាង​ច្រើន​ដល់ អគ្គិសនី​កម្ពុជា សម្រាប់​គម្រោង​អនុស្ថានីយ៍​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ ក្រុមហ៊ុន​យើង​ក៏​បាន​ផ្គត់​ផ្គង់​​លូ​ដល់​ក្រុមហ៊ុន​សំណង់​ធំៗ​ ​ដូចជា Hong Kong Land Tower និង Techno Sky Bridge ។ ក្រៅ​ពី​នេះ ក្រុមហ៊ុន បាន​និង​កំពុង​ផ្គត់ផ្គង់ និង​ដំឡើង​លូ​បេតុង​ក្រោម​ដី​ដែល​ប្រវែង​ប្រហែល ៤km ជំហាន​ទី​១ របស់​ក្រុមហ៊ុន ShukakuInc ក្នុង​ការ​អភិវឌ្ឍ​តំបន់​បឹងកក់។

 

អំពី​ក្រុមហ៊ុន VCON Group

ជាមួយ​បទពិសោធន៍​រយៈ​ពេល ៣៥ ឆ្នាំ​របស់​វិស្វករ​ថៃ និង​អាមេរិក គោលបំណង​របស់ VCON Group គឺ​ផ្ដល់​សម្ភារៈ​សាងសង់​ដែល​រឹងមាំ​យូរ​អង្វែង​ក្នុង​ប្រទេស​ថៃ​។ VCON Group ជា​ក្រុមហ៊ុន​សាង​សង់​ធំ​បំផុត​មួយ​របស់​ថៃ​។ គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន​គឺ អភិវឌ្ឍ និង​លើក​កម្ពស់​ផលិត​ផល​សាងសង់​ក្នុង​ស្រុក​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​។ តាម​រយៈ​ការស្រាវជ្រាវ​ជា​ច្រើន​លើក​ច្រើនសា​ បេតុង​ចាក់​ស្រាប់​របស់ VCON Group ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់​ដែល​កំពុង​ប្រើ​នៅ​អាមេរិក​ដែរ និង​ជា​ក្រុមហ៊ុន​ផលិត​បេតុង​ចាក់​ស្រាប់​ធំ​បំផុត​មួយ​ក្នុង​តំបន់​។ ការ​បង្កើត​ទំនាក់​ទំនង​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយ​អតិថិជន​ ជា​គន្លឹះ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​មក​ដល់​ពេល​នេះ​។ VCON Group ត្រូវ​​គេ​ស្គាល់​ដោយសារ​ភាព​ច្នៃប្រឌិត ភាព​អំណត់ និង​ភាព​សុចរិត​។

 

ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាម៖​

​អាសយដ្ឋាន​៖ អគារ 43-44F ផ្លូវ​ជាតិ​លេខ​៥ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​

​ទូរសព្ទ៖ 023 901 999 ឬ កេត សុន្ធារ៉ាក់ 088 555 3539

​វិបសាយ​៖ http://phnompenhprecast.com

អ៊ីមែល​៖ [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម​