រថយន្តសាំយ៉ុង បើកសុខៗឆ្លង ខ្សែភ្លើងឆាបឆេះ ទាំងស្រុងនៅ ស្រុក គូលែន

ព្រះវិហា៖ រថយន្ដសាំយ៉ុង មួយគ្រឿង កំពង់តែបើកបរសុខៗ ឆ្លងខ្សែភ្លើង ឆាបឆេះចេញ អណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ ស្ទើរតែទាំងស្រុង កាលពីវេលា ម៉ោង១២ៈ១០យប់ ថ្ងៃទី០៤ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅទួលព្រៃកង្ហាល ក្នុងភូមិស្រយ៉ងត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

 លោកអនុសេនីយ៍ទោ ចាន់ ស៊ី កងរាជអាវុធហត្ថ នៅទីនោះបានឲ្យដឹងថា រថយន្ដសាំយ៉ុង ខាងលើពាក់ ស្លាកលេខ ភ្នំពេញ៤៧៦០ បើកបរដោយឈ្មោះធី តុលា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុង ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ខណៈបានបើករថយន្ដ ចេញពីផ្ទះទៅសៀមរាប លុះមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមាន អណ្ដាតភ្លើងឆេះ ចេញពីរថយន្ត ដូច្នេះក៏ឈប់ចុះ ត្រួតពិនិត្យឃើញថា បណ្ដាលមកពី ឆ្លងចរន្តខ្សែភ្លើង ទើបឆាបឆេះតែម្ដង.កងកម្លាំងអ.ហ.និង ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាទៅជួយ ពន្លត់តែប៉ុន្តែមិនអាច គ្រប់គ្រងស្ថានការ បានក៏ឆេះទាំងស្រុងតែម្តង។

រថយន្តសាំយ៉ុង បើកសុខៗឆ្លង ខ្សែភ្លើងឆាបឆេះ ទាំងស្រុងនៅ ស្រុក គូលែន

រថយន្តសាំយ៉ុង បើកសុខៗឆ្លង ខ្សែភ្លើងឆាបឆេះ ទាំងស្រុងនៅ ស្រុក គូលែន