សម្តេចតេជោ ៖ សមាជិករាជរដ្ឋាភិបាល មកប្រជុំគណៈរដ្ឋមន្រ្តី ពាក់ឬមិនពាក់ ក្រវ៉ាត់កក៏បាន

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបានប្រកាសថា សមាជិករាជរដ្ឋាភិបាល ដែលមកប្រជុំគណៈរដ្ឋមន្រ្តីអាចពាក់ក្រវ៉ាត់កក៏បាន មិនពាក់ក៏បាន។

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា “សម្តេចតេជោ បានប្រកាសពេលចាប់ផ្តើមប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ៤ មីនា ២០១៦ នេះថា ចាប់ពី សម័យប្រជុំនេះទៅ សមាជិករដ្ឋាភិបាលអាចមក ប្រជុំដោយពាក់ក្រវ៉ាត់កឬមិនពាក់ក៏បាន (ថ្ងៃនេះ សម្តេចអត់ពាក់ក្រវ៉ាត់កទេ)”៕

សម្តេចតេជោ ៖ សមាជិករាជរដ្ឋាភិបាល មកប្រជុំគណៈរដ្ឋមន្រ្តី ពាក់ឬមិនពាក់ ក្រវ៉ាត់កក៏បាន