សេចក្តីព្រាង គោលនយោបាយជាតិ ប្រជាជន ឆ្លងផុតពី គណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ សេចក្តីព្រាង គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ត្រូវបានរាជរដ្ឋាភិបាលអនុម័តគាំទ្រ និងមានការកែសម្រួលពាក្យពេចន៍ និងអត្ថបទមួយចំនួន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលគោលនេះជាគោលនយោបាយ និងជាត្រីវិស័យរបស់ប្រជាជន។

សេចក្តីព្រាង “គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) គឺការតម្រង់ទិសជាលក្ខណៈគោលនយោបាយ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ (នៅក្នុងមុំទី៤ នៃចតុកោណទី៤) របស់រាជរដ្ឋាភិបាលដែលផ្តោតលើ ការពង្រឹងគុណភាពប្រជាជន, ការលើកស្ទួយស្ថានភាពស្រ្តី ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិចុ្ច និងសង្គមជាតិ, និងការប្រែក្លាយយុវជនទៅជាកម្លាំងចលករ ដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងដែលបានកំណត់នៅក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ។
ខ្លឹមសារសំខាន់ៗ នៃគោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ដោយទទួលស្គាល់ភាពចាំបាច់ ក្នុងការធានាឲ្យមានការធ្វើ ផែនការអភិវឌ្ឍន៍ ដែលមានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយ តាមយការបញ្ចូលនូវកត្តាឌីណាមិកប្រជាសាស្រ្ត ទៅក្នុងដំណើរការនៃការធ្វើផែនការ ដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យ រវាងបញ្ហាប្រជាជន និងការអភិវឌ្ឍ គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ផ្តោតលើក្របខណ្ឌទស្សនៈពីរ។

គោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) នេះ ផ្តោតការយកចិត្តទុកដាក់លើចំណងទាក់ទងគ្នា រវាងបម្រែបម្រួលប្រជាសាស្រ្ត និងការធ្វើផែនការអភិវឌ្ឍន៍ ដោយផ្តោតលើវិស័យអាទិភាពបួន៖
- ការអភិវឌ្ឍនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- ការគ្រប់គ្រង ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម
- ការពង្រីកវិស័យកសិកម្មនិងសកម្មភាពពាក់ព័ន្ធ
- ការវិនិយោគលើវិស័យសង្គមកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស៕

សេចក្តីព្រាង គោលនយោបាយជាតិ ប្រជាជន ឆ្លងផុតពី គណៈរដ្ឋមន្រ្តី