អភិបាលស្រុក មណ្ឌលសីមា ចុះពិនិត្យឆ្នេរ តំបន់កម្សាន្ត ដែលអភិវឌ្ឍន៏

កោះកុង : នៅរសៀលថ្ងៃទី០៣ខែមីនាឆ្នាំ២០១៦ លោក ហាក់ ឡេង អភិបាលស្រុក មណ្ឌលសីមា បានមានប្រសាសន៏ថា ដោយមើលឃើញ ការបាក់ច្រោះខ្សាច់ ចូលទៅសមុទ្រ កាន់ច្រើន ទៅៗ លោកបាន ពិភាក្សា ជាមួយថ្នាក់ដឹងនាំ និងអាជ្ញាធរ ដើម្បីរកវិធានការ ទប់ស្កាត់់ការបាក់ ច្រោះបន្តទៀត ព្រោះទីតាំងនេះ ជាតំបន់ឆ្នេរ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលមកដំណើរកម្សាន្ត នៅផ្នែកទិសនារតី នៃខេត្តកោះកុង។

លោកបានបន្តថា ដោយមើលឃើញ ភាពជាក់ស្តែង លោកឲ្យក្រុមការងារ ទិញដើមស្មាច់ មកធ្វើរបាំងនិងធ្វើការ រៀបខឿនកុំឲ្យច្រោះខ្សាច់ ចូលទៅសមុទ្រ បន្តទៀតវានាំខូចនូវ សោភ័ណភាព នៃតំបន់ទេសចរណ៏ តំបន់ឆ្នេរនេះ។ ឥឡូវលោកបាន ប្រើប្រាស់ស្មាច់៨០០ ដើមប្រវែង០៣ម៉ែត្រ អស់ ថវិកាចំនួន១០លាន់រៀល នេះគ្រាន់តែជំហានដំបូង តែលោកនិងបន្ត រហូតដោយមិនបោះបង់ ចោលឡើយព្រោះ ជាតួនាទីរបស់អាជ្ញាធរ ដើម្បីវិស័យទេសចរណ៏ ក្នុងស្រុកផងដែរ ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោកបានបន្តថា ថវិការទាំងអស់នេះ បានមកពីការជួយពី បងប្អូនដែលលក់ដូរផង និងពីសប្បុរសជនផង ដោយយល់ឃើញថា គឺដើម្បីយើងទាំងអស់គ្នា និងដើម្បី កេរ្តិ៍ឈ្មោះខេត្តផង បើ ឆ្នេរមានសោភ័ណភាព ស្អាតភ្ញៀវទេសចរ មានចំណាប់អារម្មណ៍ ធ្វើកេរ្តិ៏ឈ្មោះខេត្ត ទៅតាមនោះផងដែរ។ ហើយលោកសូម ធ្វើការអំពារនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងត្រូវ ចេះ ថែរក្សា បរិស្ថានឲ្យបានល្អ ចេះធ្វើការទាក់ទាញភ្ញៀវ លក់ដូរក្នុងតម្លៃសមរម្យ មានអនាម័យល្អ ទៅលើម្ហូបអាហារ ត្រូវសម្អាតទីតាំងឲ្យល្អ ដើម្បីប្រឡងប្រណាំ ជាមួយខេត្តដដៃទៀត។

អាជីករលក់ដូរ តំបន់ឆ្នេរនេះបាននិយាយថា ពួកគាត់ សប្បាយចិត្តណាស់ ដោយមើលឃើញ អាជ្ញាធរ យកចិត្តខ្លាំង នៅទីនេះព្រោះទីតាំងនេះ ជាចំណីរបស់ចក្ខុរបស់ទេសចរណ៍ ជាតិ និងអន្តរជាតិ ។ ព្រោះគាត់មាន ការព្រួយបារម្មរណ៍ ខ្លាចខ្សាច់ហូរច្រោះយូរៗ ទៅបាក់ខូចខាត់តំបន់នេះផងដែរ តែឥឡូវគាត់សប្បាយចិត្ត ព្រោះអាជ្ញាធរ មានវិធាការទាន់ពេលវេលា។