មន្រ្តីសាខា កាំកុងត្រូល កំពង់ផែអន្តរជាតិ ភ្នំពេញ ចុះអង្កេត និងស្រាវជ្រាវ ផលិតផលម្ហូបអាហារ បំប៉នបាក់តេរី Salmonella Vichour

ភ្នំពេញ ៖មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ បាន ចុះអង្កេត និងស្រាវជ្រាវផលិតផល ម្ហូបអាហារបំប៉ន ដែលមានចម្លងចូលបាក់តេរី Salmonella Vichour  ។ សកម្មភាពចុះស្រាវជ្រាវនេះ ធ្វើឡើងនៅតាមទីផ្សារ ហាងលក់ភេសជ្ជៈ និងហាងលក់អាហារបំប៉ន ក្នុងខណ្ឌ ច្បារអំពៅ នាព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៦នេះ ។

លោក ប៊ុន សុខុម៉ា អនុប្រធានសាខាកាំកុងត្រូល បានអោយដឹងថា ចុះស្រាវជ្រាវនេះ ត្រូវកំណត់អាទិភាព ទៅលើមុខទំនិញដែលមានហានីភ័យខ្ពស់ ជាពិសេសកំណត់អត្តសញ្ញាណទៅលើ ផលិតផលអាហារបំប៉នចំនួន ៤ ប្រភេទ រួមមានៈ Raw organic Meal;  Raw Organic Meal Chocolate; Raw organic Meal Vanilla chai  និង Raw  Organic Meal Vanilla ដែលបានរកឃើញមានសក្តានុពលនៃការចម្លងចូលបាត់តេរី Salmonella Vichour នៅក្នុងគ្រឿងផ្សំផលិតអាហារបំប៉ននេះ ។ រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូន ដំណឹងអំពីក្រុមហ៊ុន Garden of Life, LLC ដែលបានស្ម័គ្រចិត្តប្រមូលមកវិញ នូវផលិតផលម្ហូបអាហារ បំប៉ន ទាំងនេះ ។ បាក់តេរី Salmonellaនេះ បានបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស នៅពេលបានទទួលទានអាហារដែលមានការចម្លងចូលបាក់តេរីនេះ បណ្តាលអោយមានជំងឺប្រព័ន្ធរំលាអាហារ គ្រុនពោះវៀន។ល។

លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ នឹងបន្តសកម្មភាពអង្កេតតាមទីទីផ្សារ ដើម្បីឃ្លាំពិនិត្យ និងទប់ស្កាត់ការចរាចរជាយថាហេតុនូវកផលិតផលទាំងនេះ ដែលមានអត្តសញ្ញាណមិនប្រក្រតីទាំងនោះ  ដោយសហការផ្សព្វផ្សាយដល់ពាណិជ្ជ អាជីវករ ម្ចាស់ហាងលក់ទំនិញតូច-ធំលើទីផ្សារ ឲ្យមានការប្រុងប្រយ័ត្នមុននឹងនាំចូល ចរាចរ តាំងលក់ផលិតផលដែលមានអត្តសញ្ញាណមិនប្រក្រតីនេះ ដើម្បីអោយពួកគាត់ចូលរួមទប់ស្កាត់ ជាមួយមន្រ្តីកាំកុងត្រូល ៕