ក្រសួងអប់រំ និងភាគីពាក់ព័ន្ធ រួមគ្នាបណ្ដុះបណ្ដាល អ្នកមិនចេះអក្សរ ថ្នាក់អក្ខរកម្ម

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ អង្គការពាក់ព័ន្ធជាច្រើន បណ្ដុះបណ្ដាល អ្នកមិនចេះអក្ស ថ្នាក់អក្ខរកម្ម នៃបំណិនជីវិត ដើម្បីនាំឲ្យមនុស្សគ្រប់រូប ចាំបាច់ត្រូវតែមាន ក្នុងពេលដែល សេដ្ឋកិច្ចកម្ពុជា កំពុងត្រូវការ ធនធានមនុស្ស។

យោងតាមបណ្ដញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ក្រសួងអប់រំ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦បានឲ្យដឹងថា “ការអនុវត្តផែនការ យុទ្ធនាការអក្ខរកម្មជាតិ ឆ្នាំ២០១៥ បង្ហាញឲ្យឃើញថា មានខេត្តចំនួន ៥ សម្រេចបានលើស ផែនការដូចជា ខេត្តកំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ សៀមរាប និងព្រះវិហារ”។

ក្នុងនោះខេត្តចំនួន ២ ដែលសម្រេច បានតាមផែនការ ខេត្តកណ្តាល និងឧត្តរមានជ័យ ដោយឡែក មានខេត្តចំនួន ១៨ ទៀត សម្រេចមិនបាន តាមផែនការ។
ថ្នាក់អក្ខរកម្មវិជ្ជាជីវៈមាន ៣៥០៩ថ្នាក់ អ្នកសិក្សាអក្ខរកម្ម វិជ្ជាជីវៈមាន ៧៤ ៨៩៩នាក់ ស្រី ៥២ ៧៤១នាក់ ធៀបនឹងសូចនាករ គោលដៅ ៩២ ២១៥នាក់ ស្មើនឹង ៨១,៣០ភាគរយ៕

ក្រសួងអប់រំ និងភាគីពាក់ព័ន្ធ រួមគ្នាបណ្ដុះបណ្ដាល អ្នកមិនចេះអក្សរ ថ្នាក់អក្ខរកម្ម