ក្រសួងធនធានទឹក សង់សំណង់ ស្ទាក់ទឹក៤ នៅស្ទឹងបវេល និងស្ទឹងមង្គលបូរី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសាងសង់សំណង់ កាត់ស្ទឹង ដើម្បីស្តុកទឹកយកទៅប្រើប្រាស់ បន្ថែម បន្ទាប់ពីបានសាងសង់ ០៣រួចមក ក្នុងនោះមានសំណង់ ស្ទាក់ទឹកបវេល, សំណង់ស្ទាក់ទឹក តាហែន និងសំណង់ ស្ទាក់ទឹកសំបួរ ។

យោងតាម គេហទំព័រ របស់ក្រសសួង ធនធានទឹក បានឲ្យដឹងថា សំណង់ស្ទាក់ទឹក ព្រៃខ្ពស់ ដែលស្ថិតនៅក្នុង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានទាញយកទឹក បម្រើឲ្យការ ស្រោចស្រព លើផ្ទៃដី ស្រូវវស្សា ចំនួន ៥.០០០ ហិកតា និងស្រូវប្រាំង ចំនួន ៧.០០០ ហិកតា ព្រមទាំងបានជីក ប្រឡាយ មេមួយខ្សែ ប្រវែងជាង ២៦ គីឡូម៉ែត្រ ដើម្បីតភ្ជាប់ ស្ទឹងមង្គលបូរី ទៅនឹងស្ទឹងសិរីសោភ័ណ ។

សូមបញ្ចាក់ថា ស្ទឹងបវេល គឺជាស្ទឹងតែមួយ  នៅក្នុងខេត្តបាត់ដំបង នៅឯនៅក្នុងខេត្តបន្ទាយមានជ័យ គឺហៅថា ស្ទឹងមង្គលបូរី ហើយស្ទឹងនេះ គឺជាស្ទឹងមួយ ដែលមានសក្តានុពល ខាងផ្នែកធនធានទឹក៕

ក្រសួងធនធានទឹក សង់សំណង់ ស្ទាក់ទឹក៤ នៅស្ទឹងបវេល និងស្ទឹងមង្គលបូរី

ក្រសួងធនធានទឹក សង់សំណង់ ស្ទាក់ទឹក៤ នៅស្ទឹងបវេល និងស្ទឹងមង្គលបូរី