ក្រុមហ៊ុនខ្មែរ ចុះហត្ថលេខា លើភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុន សំណង់ដ៏ធំ របស់ថៃផលិតបេតុង ចាក់ស្រាប់

ភ្នំពេញ៖ ឧកញ៉ា ជីង ធានសេង បានឲ្យដឹងថា ក្រុមហ៊ុនរបស់យើង នឹងក្លាយជា រោងចក្រទី១នៅកម្ពុជា ដែលផលិតបេតុងចាក់ស្រាប់ សម្រាប់បម្រើ ផ្នែកឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រីក សង្វាក់ផលិតផល ដោយផលិតនូវ បេតុងចាក់ស្រាប់ មានគុណភាពខ្ពស់ នៅលើទីផ្សារកម្ពុជា ។

ថ្លែងយ៉ាងដូច្នោះ ក្នុងពិធីចុះហត្ថលេខា លើភាពជាដៃគូ រវាងក្រុមហ៊ុនកម្ពុជា Phnom Penh Precast Plants និង ក្រុមហ៊ុនថៃ VCO N Group នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CTS អគារលេខ A5 វិថី La Seine ទីក្រុងកោះពេជ្រ ។

ក្រុមហ៊ុន Phnom Penh Precast Plants  បានរំពឹងថា ការចុះហត្ថលេខាលើ ភាពជាដៃគូនេះនឹងបង្កើន ការជឿជាក់របស់ អ្នកវិនិយោគ និងពង្រីកសក្តានុពល បន្ថែមដល់អតិថិជន ។ ក្រៅពីបង្គោលភ្លើង លូ និងសរសរ គ្រឹះធ្វើពីបេតុង ចាក់ស្រាប់ ដ៏មានគុណភាព ដែលក្រុមហ៊ុន កំពុងផលិតនៅ ពេលឆាប់ៗខាងមុខ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិត ឥដ្ឋបេតុងប្រហោង និងជញ្ជាំង ចាក់ស្រាប់ផងដែរ ។

ទន្ទឹមជាមួយនឹងការចុះហត្ថលេខានេះដែរ ក្រុមទាំងពីរ ក៏បានរំពឹងថា នឹងក្លាយជារោងចក្រលេខ១ នៅកម្ពុជា ដែលផលិត បេតុងចាក់ស្រាប់ សម្រាប់បម្រើផ្នែក ឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រីកសង្វាក់ផលិតផល ដោយផលិតនូវ បេតុងចាក់ស្រាប់ មានគុណភាពខ្ពស់ នៅលើទីផ្សារកម្ពុជា ។

តំណាងក្រុមហ៊ុនបានឲ្យដឹងថា «ផលិតផល បេតុង ចាក់ស្រាប់នេះ នឹងផ្លស់ប្តូរ ឧស្សាហកម្ម សាងសង់ នៅកម្ពុជាពិសេស នៅលើសំណង់ធំៗ ដូចជាផ្សារទំនើប សាលារៀន សាលប្រជុំខ្នាតធំ កន្លែងចតយានយន្ត ឃ្លាំងជាដើម» ។

បញ្ជាក់ផងដែរថា Phnom Penh Precast Plants ចាប់ផ្តើមសាងសង់ នៅពាក់កណ្តាលឆ្នាំ២០១៣ កសាងនៅលើផ្ទៃដី ៣ហិចតា ប្របមាត់ទន្លេ តាមបណ្តោយ ដៃទន្លេសាប ដែលស្ថិតនៅ សង្កាត់ស្វាយ ប៉ាក ខណ្ឌឬស្ស៊ីកែវ រាជធានីភ្នំពេញ  ដែលមានចម្ងាយប្រហែល ៩គីឡូម៉ែត្រ ភាគខាងជើង រាជធានីភ្នំពេញ៕

ក្រុមហ៊ុនខ្មែរ ចុះហត្ថលេខា លើភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុន សំណង់ដ៏ធំ របស់ថៃផលិតបេតុង ចាក់ស្រាប់

ក្រុមហ៊ុនខ្មែរ ចុះហត្ថលេខា លើភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុន សំណង់ដ៏ធំ របស់ថៃផលិតបេតុង ចាក់ស្រាប់

ក្រុមហ៊ុនខ្មែរ ចុះហត្ថលេខា លើភាពជាដៃគូ ជាមួយនឹងក្រុមហ៊ុន សំណង់ដ៏ធំ របស់ថៃផលិតបេតុង ចាក់ស្រាប់