អាមេរិកនឹងធ្វើ សមយុទ្ធកងនាវាចរណ៍ ជាមួយឥណ្ឌា និងជប៉ុននៅក្នុង ដែនសមុទ្រហ្វីលីពីន

ញូវដេលី៖ ប្រភពព័ត៍មាន របស់គេហទំព័ររបស់ Yahoo បានឲ្យដឹងនៅថ្ងៃនេះថា ឥណ្ឌាអាមេរិក និងប្រទេសជប៉ុននឹង ចូលរូមគ្នាក្នុងការធ្វើ សមយុទ្ធយោធានៃ កងកម្លាំងនាវាចរណ៍ របស់ខ្លួននៅក្នុងភាគ ខាងជើងនៃសមុទ្រ របស់ប្រទេសហ្វីលីពីន ដែលស្ថិតនៅក្បែរ នឹងដែនសមុទ្រចិន ភាគខាងត្បូងនៅក្នុង កំឡុងពេលឆ្នាំនេះ ដែលវាបានមើលទៅ ហាក់បីដូចជាបាន បង្កើនឲ្យភាពតានតឹង ជាមួយនឹងចិនកាន់ តែយ៉ាប់យ៉ឺនឡើង។

ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅ ក្រោយតែមួយថ្ងៃ បន្ទាប់អាមេរិកបាន ធ្វើការព្រមានប្រទេសចិន ពីការព្យាយាមទាញ យកចំណេញបែបយោធាពី បញ្ហាសមុទ្រចិន ភាគខាងត្បូងតាមរយៈ ការបិទច្រកចេញនានា នៅក្នុងតំបន់ជម្លោះ និងការបង្កើនអាវុធ និងកងកម្លាំងទាហាន ទៅក្នុងតំបន់។

លោក Admiral Harry B.Harris មេបញ្ជាការកងទ័ព ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានចេញមកបញ្ជាក់ ពីផែនការធ្វើសមយុទ្ធ យោធាជាមួយឥណ្ឌា នៅភាគខាងជើង នៃប្រទេសហ្វីលីពីន និងក៏មានការចូលរួម ផងដែរនៃភាគី របស់ប្រទេសជប៉ុន៕