ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ «​ជុន​ចៅ​» ជាង​៣០​នាក់​ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ខណៈ​កំពុងធ្វើការ ហើយ​​ជំហាន​ដំបូង គេ​មិន​ទាន់​ពី​មូលហេតុ​នោះ​ទេ ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​​ហើយ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ដើម្បី​រក​មូល​ហេតុ ។