ការ​ខួង​ប្រេង​និង​ឩស្ម័ន​នៅ​សហរដ្ឋ​អាមេរិក​ត្រៀម​ធ្វើដូច​នៅ​ឆ្នាំ​១៨៥៩​

អាមេរិក៖ អាជីវកម្មខួងប្រេងនិងរ៉ែនៅសហរដ្ឋអាមេរិកត្រឡប់ទៅរក១៥០មុនហើយ ក្នុងនោះក្រុមហ៊ុនប្រេងនិងឩស្ម័នជាច្រើន បានកាត់បន្ថយការចំណាយខ្លាំងណាស់ខណះដែ លប្រេងមានការធ្លាក់តម្លៃខ្លាំងបំផុត ដោយ​ស្ថានីយ៍​ខួង​ប្រេង​និង​ឩស្ម័ន​នៅត្រឹមតែ៥០២ កន្លែង ប៉ុណ្ណោះនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងទៅតាមលោក ប៊ែគ័រ ហ៊ូច ហើយនៅសប្តាហ៍ បន្ទាប់នឹងកាន់តែចុះរហូតសល់ត្រឹម៤៨៨ស្ថានីយ៍ ដែលវាជាកម្រិតទាបបំផុតក្នុងកំណត់ត្រា   ត្រឡប់ទៅកាន់ឆ្នាំ១៩៤៨ នេះបើយោងទៅលោក ផាល់ ហសស្នេល(Paul Horsnell) ប្រធាន ផ្នែកស្រាវជ្រាវទំនិញសម្រាប់ធនាគារ ស្តង់ដា ឆាតធ័រ ប៊ែង(Standard Chartered  Bank)។
ការ​ខួង​ប្រេង​និង​ឩស្ម័ន​នៅ​សហរដ្ឋ​អាមេរិក​ត្រៀម​ធ្វើដូច​នៅ​ឆ្នាំ​១៨៥៩​
បើ​តាមកំណត់ត្រារបស់ Hornsell ក្នុង​ការ​ស្រាវ​ជ្រាវ​មួ​យ សកម្មភាព​នៅ​មុន​ឆ្នាំ​ ​១​៩៤៨​គឺមិន​មាន​ការ​រីកចម្រើនទេ ហើយ​ត្រូវ​បាន​គេ​ស្រាវ​ជ្រាវ​ថា ជា​សកម្មភាព​រុករ​ក​មួយ​នៅ ​កម្រិត​ទាប ​ដែល​ការរុ​ករក​នោះ​នឹង​អាចត្រឡប់​ទៅរ​ក​ឆ្នាំ១៨៦០​វិញ។​
ឩស្សាហកម្ម ​ខួងប្រេងនិងឩស្ម័នរបស់អាមេរិកនេះវាកើតយូរណាស់មកហើយ ហើយពី មួយឆ្នាំទៅមួយឆ្នាំបច្ចេកវិទ្យាសំដៅទៅដល់ម៉ាស៊ីនចេះតែទំនើបទៅៗ ប៉ុន្តែចុងក្រោយនៅតែត្រឡប់ទៅរកវិធីសាស្រ្តដូចកាលពីអតីតកាលដដែល។បើតាមអ្នកជំនាញនិយាយថា៖«ការសម្រេចចិត្តនូវសកម្មភាពដែលជាលទ្ធផល ដែលផ្តល់ឱ្យរដ្ឋជាអ្នកគ្រប់គ្រងវិញហើយបែជាឩស្សាហកម្មខួងមានការខ្វះខាត ឬកាត់បន្ថយនោះ គឺវាល្អប្រសើរទៅវិញទេ ព្រោះយើងអាចកំណត់បាននូវសាច់ប្រាក់មួយដ៏រឹងមាំ»៕

ប្រែសម្រួលដោយ៖ កញ្ញា