«ទីលាន​ប្រកួត» ​ផែន​ទី​ថ្មី​ពី PK Mode

ថ្មី​ទៀត​ហើយ​! ជា​មួយ​ផែន​ទី​ «ទីលាន​ប្រកួត» ក្នុង​វគ្គ PK Mode ពី​ AK2 នៅ​ថ្ងៃ​ច័ន្ទ​នេះ។ អ្នក​ទាំង​អស់​គ្នា​ច្បាស់​ជា​ទទួល​អារម្មណ៍​ប្លែក​ជា​មួយ​ការ​ប្រយុទ្ធ​យក​​ទឹក​ដៃ​មួយ​ទល់​នឹង​មួយ​ក្នុង​​ផែន​ទី​បែប​បុរាណ​នៃ​​សម័យ​ចក្រភព​រ៉ូមាំង។

 

«ទីលាន​ប្រកួត» ​ផែន​ទី​ថ្មី​ពី PK Mode

 

ក្នុង​ផែន​ទី​ថ្មី​នេះ​គឺ​ក្រុម​ទាំង​សង​ខាង​ស្ថិត​នៅ​ក្នុង​ផែន​ទី​មួយ​ដែល​ទិដ្ឋភាព​ជុំ​វិញ​ខ្លួន​ហាក់​បី​ដូច​ជា​កំពុង​ស្ថិត​នៅ​ក្នុង​កន្លែង​បង្ហូរ​ឈាម​ដ៏​ក្ដៅ​គគុក​នៃ​សមរភូមិ​ប្រយុទ្ធ​សម័យ​កាល​ចក្រភព​រ៉ូមាំង​បុរាណ​​យ៉ាង​ដូច្នេះ​ដែរ។ ​​ក្រុម​ទាំង​សង​ខាង​នឹង​ត្រូវ​ជួប​ប្រយុទ្ធ​​គ្នា​ម្ដង​ម្នាក់​ៗ​តទល់​គ្នា​ដើម្បី​ស្វែង​រក​ជ័យ​ជំនះ។ ក្នុង​ផែន​ទី​នេះ​មាន​ភាព​ខុស​ប្លែក​ពី​ផែន​ទី​ «សមរភូមិគូស្នេហ៍» ដោយ​ភាគី​ទាំង​​សង​ខាង​មិន​អាច​ដើរ​ឆ្លង​ចូល​គ្នា​បាន​នោះ​ទេ។ ដូច្នេះ​តម្រូវ​ឱ្យ​ម្នាក់​ៗ​ត្រូវ​ប្រើ​ប្រាស់​ទឹក​ដៃ​ក៏​ដូចជា​បច្ចេកទេស​ផ្ទាល់​ខ្លួន​ដើម្បី​បាញ់​យក​ជ័យជំនះ​លើ​​ក្រុម​ម្ខាង​ទៀត​ពី​ចម្ងាយ។​​

 

ជាមួយ​នឹង​ការ​ update នូវ​ផែន​ទី​ថ្មី​នេះ​ដែរ​ AK2 បាន​បន្ថែម​នូវ​សព្វាវុធ​ក៏​ដូច​ជា​សម្ភារៈ​ថ្មី​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង MALL ដូច្នេះ​កុំ​ភ្លេច​ត្រៀម​ខ្លួន​កម្សាន្ត​ទាំង​អស់​គ្នា​។

 

«ទីលាន​ប្រកួត» ​ផែន​ទី​ថ្មី​ពី PK Mode

«ទីលាន​ប្រកួត» ​ផែន​ទី​ថ្មី​ពី PK Mode

 

អត្ថបទ៖ អ៊ៅ លីហ៊រ