​ស៊ី​ម៉ាក់ ​អាច​ធ្វើ​ស៊ី​ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​បាន​អត់​ល្ងាច​នេះ​?

ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីនកម្ពុជា​ (ស៊ីម៉ាក់) ​នឹង​ត្រូវ​ទទួល​ក្រុម​បឹង​កេត​អង្គរ​នៅ​សប្ដាហ៍​ទី​៣​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2016 ​នៅ​វេលា​ម៉ោង​៦​ល្ងាច​នេះ ​នា​កីឡដ្ឋាន​ជាតិ។

 

​ស៊ី​ម៉ាក់ ​អាច​ធ្វើ​ស៊ី​ក្រុម​ខ្លាំង​បឹង​កេត​អង្គរ​បាន​អត់​ល្ងាច​នេះ​?

 

ម្ចាស់​ផ្ទះ​ស៊ី​ម៉ាក់ ​រដូវ​កាល​នេះ​មាន​ទម្រង់​លេង​ល្អ​គួ​រ​សម​ដោយសារ​តែ​ផ្លាស់​ប្ដូរ​កីឡាករ​សឹង​តែ​ជាង​ពាក់​កណ្ដាល ពោល​គឺ​នាំ​ចូល​កីឡាករ​ថ្មី​ៗ​ច្រើន។ កាល​ពី​សប្ដាហ៍​មុន​ពួកគេ​ទើប​តែ​បំបាក់​ក្រុម​អាស៊ី​អឺរ៉ុប ​ក្នុង​លទ្ធផល ៥-១ ​ដែល​ធ្វើ​ឱ្យ​លោក ​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​ក៏​សរសើរ​ចំពោះ​ទម្រង់​លេង​ពេល​នោះ​ដែរ។

 

ចំពោះ​បឹងកេត​វិញ​២​ប្រកួត​មក​នេះ ពួកគេ​រក​បាន​៦​ពិន្ទុ​ពេញ ​ដោយ​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ​៣-២ ​និង​ឈ្នះ​ក្រុម​វេស្ទើន​ក្នុង​លទ្ធផល ៦-០ ។ ​លោក កែវ ​ណារិន ​គ្រូ​របស់​ក្រុម​ស៊ីម៉ាក់​ថា​ក្រុម​បឹង​កេត​នេះ ​មិន​មាន​ចន្លោះ​ប្រហោង​អ្វី​នោះ​ទេ ពោល​គឺ​រឹងមាំ​ល្អ​ណាស់។

 

ចំពោះ​ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ​វិញ ​ស៊ី​ម៉ាក់​ទើប​តែ​ឡើង​មក​លេង​លីគ​កំពូល​នេះ​កាល​ពី​រដូវ​កាល​មុន​ទេ ​ដោយ​ធ្លាប់​ប៉ះ​ជាមួយ​បឹងកេត​២​ដង ​ចាញ់​ទាំង​២​ដង ​ក្នុង​លទ្ធផល ៥-១ ​និង ៣-០ ។

 

ខាង​ក្រោម​នេះ​ជា​សម្ដី​ផ្ទាល់​របស់​គ្រូ​បង្វឹក​ក្រុម​ទាំង​ពីរ ​និង​ជម្រើស​១១​នាក់​ដំបូង​ដែល​អាច​ដាក់​លេង​នៅ​ល្ងាច​នេះ៖

 

 

អត្ថបទ៖ មុន្នី រម្យ