ក្លឹប Zenit St Petersburg ចង់​បាន​ Pellegrini ពេល​ចាកចេញ​ពី Man City

លោក Manuel Pellegrini ត្រូវ​បានZenit St Petersburg ចាត់​ចូល​ក្នុង​បញ្ជី​គ្រូ​បង្វឹក​មាន​ភាគរយ​ខ្ពស់ជាង​គេ​ ដែល​ក្លឹប​ចង់​ឲ្យ​ទៅ​ដឹកនាំ ពេល​រូប​លោក​ចាក​ចេញ​ពី Manchester City។

 

ក្លឹប Zenit St Petersburg ចង់​បាន​ Pellegrini ពេល​ចាកចេញ​ពី Man City

 

យ៉ាងណាក៏ដោយ​គ្រូ​បង្វឹក​វ័យ៦២ឆ្នាំ​ទំនង​ជា​ចង់​បន្ត​ដឹកនាំ​នៅ អង់គ្លេស ឬ​ក៏​ត្រឡប់​ទៅ​កាន់​ប្រទេសអេស្ប៉ាញ​វិញ​ច្រើន​ជាង។ ក្រៅពី Zenit ក្លឹប Newcastle ក៏​មាន​បំណង​ដណ្ដើម​បុរស​ជនជាតិ​ឈីលី​រូប​នេះ​ទៅដែរ ក្រោយ​ពី​រូប​លោក​ទើប​នាំ Man City លើក Capital One Cup ជា​លើក​ទី២​កាល​ពី​ថ្ងៃ​អាទិត្យ។

 

Pellegrini ធ្លាប់​ត្រូវ Chelsea ទាក់ទង​ដែរ បន្ទាប់​ពី​លឺ​ដំណឹង​ការ​មក​កាន់កាប់ Etihad Stadium របស់​លោក Pep Guardiola កាល​ពី​ខែ​មុន ប៉ុន្តែ​ក្រោយ​ មក​សេដ្ឋី​ជនជាតិ​រុស្ស៊ី Roman Abramovich បាន​បង្វែរ​គោល​ដៅ ទៅ​លោក Antonio Conte ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ជំនួស​វិញ៕

 

ចុចអាន៖ ថ្លៃ​ឈ្នួល​​ Rashford ធៀប​នឹង​ Rooney ​​ខុស​គ្នា​ឆ្ងាយ​ នឹក​ស្មាន​មិន​ដល់

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ TheSun

  • ក្លឹប Zenit St Petersburg ចង់​បាន​ Pellegrini ពេល​ចាកចេញ​ពី Man City已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/04  Category:កីឡា
Tags: