ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

ផលិតផល​ម្សៅ​ទ្រនាប់​និង​ក្រែម​លាប​បបូរ​មាត់​ដែល​តារា​ចម្រៀង Selena Gomez ប្រើ​នៅ​ពេល​ចូល​រួម​កម្មវិធី​លំដាប់​ខ្ពស់​នៅ​ហូលីវូដ​មុន​នេះ​បន្តិច​ មាន​តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ។

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 
នៅ​ក្នុង​កម្មវិធី​ជប់​លៀង​​ក្រោយ​ការ​ប្រគល់​រង្វាន់ Oscar ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទស្សនាវដ្ដី Vanity Fair កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ​​មុន​នេះ តារា​ចម្រៀង​​អាមេរិក Selena Gomez ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។ Selena បាន​ទាក់​ទាញ​គ្រប់​ក្រសែ​ភ្នែក​ឲ្យ​មើល​មក​ខ្លួន​ តាម​រយៈ​ការ​តុបតែង​មុខ​ដ៏​ផូរផង់​ក៏​ដូច​ជា​ស្បែក​មុខ​ស្អាត ​គ្មាន​ស្លាក​ស្នាម​របស់​ខ្លួន។ យ៉ាងណាមិញ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​ម្សៅ​ទ្រនាប់​ដែល​តារា​អាយុ ២៣ ឆ្នាំ​ប្រើ​នៅ​ថ្ងៃ​នោះ​មាន​តម្លៃ​ត្រឹម​តែ ១៥ ដុល្លារ​តែ​ប៉ុណ្ណោះ។

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

ក្នុង​កម្មវិធី​ប្រគល់រង្វាន់ Grammy Selena ក៏​ប្រើ BB Cream ដដែលនេះ​ដែរ

 
ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ម៉ាក​គ្រឿង​លំដាប់​ខ្ពស់​នានា Selena Gomez បាន​ជឿ​ទុក​ចិត្ត​ជ្រើស​ប្រើ​ផលិតផល BB Cream តម្លៃ ១៥​ដុល្លារ​របស់​ម៉ាក​​គ្រឿង​សំអាង​អាមេរិក Burt’s Bees នៅ​ពេល​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​លំដាប់​ខ្ពស់​របស់​ហូលីវូដ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នេះ​ក៏​ជា​ម្សៅ​ទ្រនាប់​ដែល Selena ប្រើ​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Grammy មុន​នោះ​ដែរ។ គេ​អាច​មើល​ឃើញ​ថា​តារា​កើត​ឆ្នាំ ១៩៩៣ រូប​នេះ​ពិត​ជា​ចូល​ចិត្ត​ផលិតផល​នេះ​ខ្លាំង​ណាស់។ Hung Vanngo ដែល​ជា​ជាង​ផាត់​មុខ​យូរ​ឆ្នាំ​របស់​តួរឿង “Spring Breaker” នោះ​បាន​សម្រេចិត្ត​ប្រើ​ផលិតផល​តម្លៃ​សមរម្យ​នេះ​នៅ​លើ​មុខ​របស់​តារា​ស្រី​នេះ ដោយ​វា​អាច​​បិទ​បាំង​ស្នាម​ទាំង​ឡាយ​បាន​យ៉ាង​ល្អ។ ក្រៅ​ពី​ប្រើ​ផលិតផល​ផាត់​មុខ​របស់ Burt’s Bee ជាង​ផាត់​មុខ​នេះ​ក៏​ប្រើ​ក្រែម​ផ្ដល់​សំណើម​របស់​យីហោ​ដដែល​ឲ្យ Selena មុន​ពេល​តុបតែង​មុខ​ឲ្យ​នាង​ផង​ដែរ។

 

Burt’s Bees គឺ​ជា​ម៉ាក​គ្រឿង​សំអាង​ធម្មជាតិ​ដែល​មាន​ឈ្មោះ​ល្បី​គ្រាន់​បើ​របស់​អាមេរិក។ BB Cream របស់​យីហោ​នេះ​មិន​ត្រឹម​តែ​មាន​តម្លៃ​ថោក ថែម​ទាំង​អាច​បិទ​បាំង​ស្លាក​ស្នាម​ក៏​ដូច​ជា​ផ្ដល់​សំណើម​ដល់​ស្បែក​យ៉ាង​ល្អ។ ទន្ទឹម​នឹង​ការ​ប្រើប្រាស់ BB Cream នេះ Selena Gomez ក៏​ពេញ​ចិត្ត​នឹង​ក្រែម​របស់​ម៉ាក Burt’s Bee ផង​ដែរ។ ក្នុង​ពិធី​ជប់លៀង​ក្រោយ Oscar ម្ចាស់​បទ “Same Old Love” បាន​ជ្រើស​ក្រែម​ពណ៌ Tulip Tide ដែល​ជា​ពណ៌​ផ្កាឈូក​ស្ដើង​មក​ប្រើ។ ដូច​គ្នា​នឹង BB Cream ដែរ ក្រែម​នេះ​មាន​តម្លៃ​ថោក​សមរម្យ​ត្រឹម​តែ ៩ ដុល្លារ​តែ​ប៉ុណ្ណោះ៕

 

ប្រើ​ម្សៅ​តម្លៃ​តែ ១៥​ដុល្លារ Selena Gomez នៅ​តែ​ស្អាត​ឥត​ខ្ចោះ

 

ចុចអាន៖Disney ប្រកាស​​ផលិត “High School Musical” វគ្គ៤ ផ្លូវ​ការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14